ព័ត៌មាន
តម្រូវការត្រីកែច្នៃក្នុងស្រុកកើនឡើង ជំរុញការផលិតឈានទៅរកស្តង់ដារ និងគុណភាពខ្ពស់
ភ្នំពេញ៖ តម្រូវការផលិតផលត្រីកែច្នៃនៅលើទីផ្សារកម្ពុជាកំពុងបន្តកើនឡើង ដោយសារអ្នកប្រើប្រាស់មានការគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន និងផ្តល់ទំនុកចិត្តលើគុណភាព។ កត្តានេះបានជំរុញឱ្យសិប្បកម្មផលិតត្រីកែច្នៃជាច្រើន បន្តអភិវឌ្ឍខ្លួនពីការផលិតបែបប្រពៃណី និងមិនផ្លូវការ ទៅជាការផលិតតាមស្តង់ដារ ដែលផ្តោតលើគុណភាព សុវត្ថិភាពម្ហូបអាហារ និងការពង្រីកឱកាសប្រកួតប្រជែងនៅលើទីផ្សារ។
កញ្ញា ផល ចរិយា នាយកប្រតិបត្តិ (CEO) សិប្បកម្មស្នាដៃម៉ែ (Sna Dai Me) ដែលជាសិប្បកម្មកែច្នៃប្រភេទអាហារក្រៀម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។ សិប្បកម្មបានប្រើប្រាស់វត្ថុធាតុដើមទាំងស្រុង ដែលបានទិញត្រីធម្មជាតិពីអ្នកនេសាទមកពីខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងមួយចំនួនទៀតផ្គត់ផ្គង់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុក ដើម្បីយកមកកែច្នៃចែកទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ សិប្បកម្មនេះ មានសមត្ថភាពផលិតបានចំនួន ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ។
កញ្ញា បន្តថា ក្នុងអំឡុងពេលបិទព្រំដែនគោកកម្ពុជា-ថៃ គឺផលិតរបស់សិប្បកម្មស្នាដៃម៉ែសន្ទុះកើនឡើងខ្លាំងដែលនាំឱ្យប្រាក់ចំណូលកើនឡើងចន្លោះពី ៨ ទៅ ១៥% ក្នុងមួយខែៗ។ ផលិតផលរបស់សិប្បកម្មស្នាដៃម៉ែ មានលក់នៅតាមផ្សារទំនើបធំៗ ដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើប ឡាក់ គី, និងផ្សារទំនើប ជីប ម៉ុង ជាដើម។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក ផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញមួយចំនួនទៅកាន់សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ផងដែរ។
កញ្ញា បញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សិប្បកម្មនេះ ទទួលបានវិញ្ញាបនបត្រស្តង់ដារអនាម័យ CQS ដែលជានិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់វគ្គបណ្តុះបណ្តុះ បច្ចេកទេស និងជួយសម្រួលដល់បំពេញបែបបទឯកសារ ដើម្បីចុះបញ្ជីនានា ជាពិសេស ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធដល់សហគ្រាសធុនតូច និងមធ្យម ថែមទៀតផង។
របាយការណ៍របស់ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាអាច ផលិត ផលជលផល សម្រេចបានចំនួន ៩៦៥ ៧៥៨តោន កើនឡើងចំនួន ៣៨ ៨២៤តោន ស្មើនឹង ៤,១៩% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះផលនេសាទទឹកសាបទទួលបានចំនួន ៥១៤ ៨៣០តោន, ផលនេសាទសមុទ្រទទួលបានចំនួន ១៤០ ១៦៣តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣១០ ៧៦៥តោន។ ជាមួយគ្នានេះ ផលិតផល ជលផល មានតម្លៃសរុបចំនួន ២ ១២៣ លានដុលារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងការនាំចេញ ផលិតផលជលផលបានចំនួន ១ ៥៦៦ តោន គិតជាប្រាក់ស្មើនឹង ៣,១៥លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣