ព័ត៌មាន
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
យុវជន អះអាងថា ពួកគេនៅតែចងចាំ ការឈឺចាប់ ដែលយោធាថៃ បើកការឈ្លានពានលើកម្ពុជា និងប្ដេជ្ញាប្រែក្លាយការឈឺចាប់ដែលថៃបង្កឡើងនេះ មកជាការខិតខំសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យរឹងមាំ។
សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាខួប ១ឆ្នាំ យោធាថៃ ឈ្លានលើអធិបតេយ្យកម្ពុជា ថា ពួកគេនៅតែចងចាំការឈឺចាប់ដែលយោធាថៃ បើកការឈ្លានពានលើកម្ពុជា បណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើន ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង រងរបួស និងរងគ្រោះដល់បាត់បង់ជីវិត។ ពួកគេប្រាប់ថា ការឈឺចាប់នេះគ្មានថ្ងៃ ដែលអាចបំភ្លេចបានឡើយ ហើយពួកគេ យកការឈឺចាប់នេះ មកជាការខិតខំសិក្សាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរឹងមាំ។ ទន្ទឹមនិងនេះពួកគេ អំពាវនាវដល់អន្ដរជាតិ ជួយជំរុញឱ្យថៃ គោរពបទឈប់បាញ់ ដូចកម្ពុជា ឈប់ឈ្លានពានកម្ពុជា និងកសាងព្រំដែនសន្ដិភាពឡើងវិញ។
សូមជម្រាបជូនថា វិវាទព្រំដែន រវាងកម្ពុជា និងថៃ បានកើតឡើង ផ្ដើមពីភាគីយោធាថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកាលនោះ យោធាថៃ បានលបលួចចូលមកក្នុងទឹកដីកម្ពុជា និងបើកការបាញ់ប្រហារមកលើលេណដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្ដាលឱ្យ ព្រិន្ទបាលឯក សួន រោន ពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ បន្ទាប់ពីហេតុការបង្កជម្លោះនេះ យោធាថៃ បានបើកការឈ្លានពានទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់មកលើកងទ័ព និងប្រជាជនស៊ីវិលរបស់កម្ពុជា បណ្ដាលឱ្យពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសម្បែង។ ហើយមកដល់ពេលនេះ បើទោះបីកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ ដែលរកបានកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ក៏ពិតមែន ប៉ុន្ដែភាគីថៃ នៅតែបង្កអរិភាពតាមព្រំដែន ដោយបានយកលួសបន្លា និងទូកុងតឺន័រ មកព័ទ្ធដី ព័ទ្ធផ្ទះ រារាំងពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡង់ទៅលំនៅឋានបាននៅឡើយ៕
អត្ថបទ ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣