ព័ត៌មាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
(តាកែវ) នារសៀលថ្ងៃសៅរ៌ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹង ស្រុកបាទី
ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចដ៌ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី27ខែមេសា ឆ្នាំ2026 ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ខាងមុខ។
ពិធីនេះបានប្រព្រឹត្តឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកណ្តឹង និង លោក រៀម វណ្ណវី អនុប្រធានគណៈកម្មាធិការគណបក្សស្រុកបាទី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះជួយមូលដ្ឋាន គណៈកម្មាធិការគណ បក្សឃុំ និងថ្នាក់ដឹកនាំសាខាគណបក្សគ្រប់ភូមិ និងយុវជនបក្សឃុំ សរុបប្រមាណជាង ២០០ នាក់ ។
អង្គពិធីបានផ្តោតលើការផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេច និងទិសដៅអនុវត្តផែនការរួម ដើម្បីពង្រឹងការងាររៀបចំ ការចាត់ តាំង និងការចលនាកម្លាំងគណបក្សនៅមូលដ្ឋានឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅឆ្ពោះទៅរកជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ស្របតាមគោលនយោបាយ និងទិសដៅរបស់គណបក្សប្រជា ជនកម្ពុជា។ ដោយខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចឆ្ពោះទៅរកជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ នេះត្រូវបានឡើងអានផ្សព្វផ្សាយដោយឯកឧត្តម គា អ៊ាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកណ្តឹង ដើម្បីឲ្យសមាជិកសមាជិកានិងថ្នាក់ដឹក នាំ-មន្ត្រីគណបក្សឃុំ-ភូមិទាំងអស់បានយល់ដឹងច្បាស់ពីដំណើរការនៃការរៀបចំផែនការរបស់គណៈកម្មាធិការបក្សឃុំនីមួយៗរបស់ខ្លួនក៏ដូចជាការរៀបចំផែនការសកម្មភាពរួមរបស់គណៈកម្មាធិការគណបក្សស្រុកសម្រាប់ឆ្ពោះទៅកាន់ការបោះ ឆ្នោតនាថ្ងៃអាទិត្យ ទី6 ខែមិថុនា ឆ្នាំ2027ខាងមុខឱ្យកើនសំលេងអាសនះតាមផែនការជូនគណបក្ស ៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣