ព័ត៌មាន
រដ្ឋាភិបាលបានចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដំណើរការចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព សម្រាប់បុគ្គលមានសិទ្ធិទទួលដីគម្រោងទី១ ចំនួន ៥៣៨គ្រួសារ នៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
“កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ តាមរយៈ ការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំង ការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលផល និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព។
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទីតាំងដីនៅភូមិសាស្ត្រអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីរៀបចំផែនការ ប្រើប្រាស់ដី ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផែនការបែងចែកដីឡូតិ៍លម្អិត និងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋដែលគ្រោងនឹងទៅរស់នៅទីតាំងនោះ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមានការរៀបចំ ផ្លូវមេ ផ្លូវរង ស្រះទឹក ព្រមទាំង បានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង ដែលមានក្បាលដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា។
សម្រាប់ ដំណើរការ ចាប់ឆ្នោតនេះ ចែកចេញជា ៥ រាជធានី-ខេត្តម្តង និងបន្តបន្ទាប់ គឺ ទី១. ខេត្តបាត់ដំបង (៥៦គ្រួសារ) ខេត្តស្ទឹងត្រែង (៦០គ្រួសារ) ខេត្តព្រះវិហារ(១៨គ្រួសារ) ខេត្តបន្ទាយមានជ័យ(១២គ្រួសារ) និងខេត្តកោះកុង (៥គ្រួសារ)។
ទី២. ខេត្តកំពង់ចាម(៦៣គ្រួសារ) ខេត្តរតនគិរី(២៥គ្រួសារ) ខេត្តតាកែវ (១៦គ្រួសារ) ខេត្តកំពង់ធំ(១០គ្រួសារ) និង ខេត្តឧត្តរមានជ័យ (៥គ្រួសារ) និង ទី៣. ខេត្តត្បូងឃ្មុំ (៤៥គ្រួសារ) ខេត្តព្រៃវែង (២៣គ្រួសារ) ខេត្តសៀមរាប (១៣គ្រួសារ) ខេត្តកំពត (១២គ្រួសារ) និង (មី១)ភ្នំធេងទីន ឃ ខេត្តព្រះសីហនុ(៥គ្រួសារ)។
ទី៤. ខេត្តក្រចេះ ៤៥គ្រួសារ) រាជធានីភ្នំពេញ (២២គ្រួសារ) ខេត្តកំពង់ស្ពឺ (១២គ្រួសារ) ខេត្តស្វាយរៀង(១០គ្រួសារ) និងខេត្តប៉ៃលិ ខេត្តប៉ៃលិន (៤គ្រួសារ) និងទី៥. ខេត្តកែប (១គ្រួសារ) ខេត្តកណ្តាល (៣៦គ្រួសារ) ខេត្តពោធិ៍សាត់ (១៩គ្រួសារ) ខេត្តមណ្ឌលគិរី(១៣គ្រួសារ) និង ខេត្តកំពង់ឆ្នាំង (៨គ្រួសារ)។
សូមបញ្ជាក់ថា បុគ្គលមានសិទ្ធិទទួលដីគម្រោងទី១នេះ មានសរុបចំនួន ៧៥៥គ្រួសារ។ ដោយទទួលបានគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ផ.ក.អ. លេខាធិការដ្ឋានបានរៀបចំពិធីចាប់ឆ្នោតយកលេខ ដីឡូតិ៍និងផ្ទះជូនបុគ្គលមានសិទ្ធិទទួលដីដែលជាអ្នកបានធ្វើសមាហរណកម្មនៅនឹងកន្លែងចំនួន ២១៧គ្រួសារ កាលពីថ្ងៃ ទី១៣ ខែខុសភា ឆ្នាំ២០២៦ ដើម្បីឱ្យបុគ្គលមានសិទ្ធិទទួលដីទាំងនោះអាចធ្វើការដាំដុះនិងបង្កបង្កើនផលបានទាន់រដូវ ភ្លៀងធ្លាក់ ហើយគិតមដល់បច្ចុប្បន្ននេះ បុគ្គលមានសិទ្ធិទទួលដីទាំងនោះបានចូលរស់នៅលើទីតាំងស្ទើរតែទាំងអស់ហើយ៕ អត្ថបទ៖ ធូ វិរៈ






-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M