ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួកគេមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង។

លោកថ្លែងថា «ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់ដឹងពីសក្តានុពលរបស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់ប្រទេសជាតិដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងដែរ» ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ នៅទូទាំងប្រទេស សូមអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលបច្ចេកទេសជំនាញបច្ចេកទេស ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ស្វែងយល់ពីការបណ្តុះបណ្តាល ក៏ដូចជាស្វែងយល់ពីសក្តានុពលរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ពីជំនាញបច្ចេកទេសដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀន និងបង្រៀនផងដែរ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣