ព័ត៌មាន
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវការបិទបញ្ចប់បេសកកម្មដ៏ឧត្តុង្គឧត្តម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ពិធីនេះមានការអញ្ជើញចូលរួមវាគ្មិន គឺលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក, អគ្គនាយកបន្តវេន នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងបេសកកម្មដ៏អស្ចារ្យនេះ លោក ទីវ តារារិទ្ធ បានចំណាយពេលជាង ២ឆ្នាំ ជិះកង់ឆ្លងកាត់ប្រទេសចំនួនជាង ៤០ នៅជុំវិញពិភពលោក ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់នេះ លោកបានប្រមូលថវិកាបានចំនួនសរុបជាង ២៦ម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនេះនឹងត្រូវបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។
វត្តមានរបស់ឯកឧត្តម នេត្រ ភក្ត្រា តំណាងស្ថាប័នពាក់ព័ន្ធនានា បានឆ្លុះបញ្ចាំងពីការគាំទ្រ និងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះបេសកកម្មមនុស្សធម៌ដ៏មានអត្ថន័យនេះ។
ការបិទបញ្ចប់បេសកកម្មនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់លោក ទីវ តារារិទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អមួយនៃការលះបង់ដើម្បីបុព្វហេតុមនុស្សធម៌ និងជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជាផងដែរ៕
រូបបថត៖ ខឹម សុវណ្ណារ៉ា
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣