ព័ត៌មាន
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញវត្ថុធាតុដើមពីប្រទេសដែលអនុវត្តបែបនេះឡើយ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញសម្ភារៈវត្ថុធាតុដើមពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។

នៅក្នុងឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម និងការមិនប្រើប្រាស់កម្លាំងពលកម្មបង្ខំ៖ កម្ពុជាបានប្រកាសយ៉ាងច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក និងវិនិយោគិនថា ប្រទេសកម្ពុជាដាច់ខាតមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានាថា រាល់ការបញ្ជាទិញសម្ភារៈ ឬវត្ថុធាតុដើមមកផលិត គឺមិនបានយកចេញពីបណ្តាប្រទេស ឬតំបន់ណាដែលមានការកេងប្រវ័ញ្ច ឬប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅក្នុងបរិបទពន្ធគយថ្មីរបស់អាមេរិក (Section 301) សហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន ៦០ ជុំវិញពិភពលោក ដោយសារកង្វល់លើបញ្ហាកម្លាំងពលកម្មបង្ខំ (Forced Labor)។ ក្នុងអត្រាពន្ធថ្មីនេះ សម្រាប់កម្ពុជា អត្រាពន្ធថ្មីនេះត្រូវបានកំណត់ត្រឹម ១០% ដែលជាកម្រិតទាប និងមានភាពប្រកួតប្រជែងជាងប្រទេសជិតខាង (ដូចជា ថៃ និងវៀតណាម ដែលរងការកំណត់ពន្ធរហូតដល់ ១២.៥%)។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានសង្គត់ធ្ងន់ថា ជាយុទ្ធសាស្ត្រពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា គឺកម្ពុជាមិនពឹងផ្អែកលើការអនុគ្រោះពន្ធតែមួយមុខនោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯង តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូន (Logistics) ឱ្យកាន់តែទាប។ ក្រៅពីនេះការកែទម្រង់ផ្ទៃក្នុង៖ រដ្ឋាភិបាលកំពុងសម្រួល «នីតិវិធីស្មុគស្មាញ» នានា ដើម្បីទាក់ទាញវិនិយោគ និងរំកិលខ្លួនពីឧស្សាហកម្មអតិពលកម្ម (ដូចជាការកាត់ដេរធម្មតា) ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារជាដើម និងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់វិនិយោគិនទាំងក្នុងប្រទេស និងវិនិយោគិនបរទេស៕

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ