ព័ត៌មាន
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការបំបែកកំណត់ត្រាថ្មីប្រកបដោយភាពជោគជ័យជូនជាតិ
ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត ចាត់ទុកថា ការខិតខំប្រឹងប្រែងប្រកួតរបស់កីឡាករ កីឡាការិនីរាំកម្ពុជា នៅក្នុងការប្រកួតកីឡារាំ ជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី ២០២៦ ជាការបំបែកកំណត់ត្រាថ្មីប្រកបដោយជោគជ័យ និងមោទនភាពជាតិ នៅក្នុងការប្រកួតអន្តរជាតិកម្រិតអាស៊ាន។

ថ្លែងក្នុងបទសម្ភាសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៨នាក់ ចូលរួមប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF ASIAN-SOUTHEAST ASIAN CHAMPIONSHIP 2026) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលទ្ធផលទទួលបាន គឺកម្ពុជាដណ្តើមមានមេដាយសរុបចំនួន ៦៩គ្រឿង ក្នុងនោះមេដាយមាស១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង មេដាយសំរឹទ្ធិ ២៨ គ្រឿង។ ការទទួលបានមេដាយទាំងអស់នេះ គឺនៅក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ចំពោះកម្រិតអាស៊ីមិនបានមេដាយទេ។

លោកជំទាវរំលេចថា ជាមួយនឹងសមិទ្ធផលរបស់ប្រភេទកីឡារាំកម្ពុជា ដែលដណ្តើមបានមេដាយច្រើនជាងពេលណាៗទាំងអស់ នាពេលនេះ គឺជាលទ្ធផលដ៏គាប់ប្រសើរប្រកបដោយមោទនភាពជាតិ កិត្តិយសជាតិ កិត្យានុភាពជាតិ ដោយកើតចេញពីការគាំទ្រ និងការខិតខំរបស់ថ្នាក់ដឹកនាំ សហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូអភិវឌ្ឍន៍។
ជាគោលដៅបន្ទាប់ លោកជំទាវ នៅក្នុងវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករកីឡាការិនីទៅចូលរូមប្រកួតកីឡារាំជើងឯកអាស៊ី នៅចិនហុងកុង ហើយក៏ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ខាងមុខ នៅប្រទេសម៉ាស៊ី។

ជាមួយនឹងការខិតខំឆ្លងការលំបាក ទម្រាំទទួលបានមេដាយពីការប្រកួតខាងលើនេះ កីឡាករ កីឡារិនី បានសម្តែងនៅភាពរីករាយ មោទនភាពខ្លួនឯង ដែលដណ្តើមបានមេដាយច្រើនមកជូនជាតិមាតុភូមិ។
សូមជម្រាបថា ការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្តើមបានមេដាយសរុបចំនួន៦៩គ្រឿង ក្នុងនោះ កីឡាករ កីឡាការិនីថ្នាលអាយុ១៣ឆ្នាំ ទទួលបានមេដាយសរុប ៨គ្រឿង មាស៤គ្រឿង ប្រាក់២គ្រឿង សំរឹទ្ធិ ២គ្រឿង។ សម្រាប់វ័យជំទង់ពេញវ័យ បានមេដាយសរុប ៥៥គ្រឿង មេដាយមាស៧គ្រឿង មេដាយប្រាក់ ២៣គ្រឿង និងមេដាយសំរឹទ្ធិ ២២គ្រឿង៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣