ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បានបន្តថា ជំងឺគ្រុនឈាម ជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ ដែលជាជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ និងថ្នាក់ដឹកនាំបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងជួយសង្រ្គោះកុមារ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌។
សូមរំលឹកឡើងវិញថា៖ មន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) ឬមន្ទីរពេទ្យគន្ធបុប្ផាទី១ គឺជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំមួយស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារកម្ពុជា រាប់លាននាក់ដោយឥតគិតថ្លៃ១០០% ប្រកបដោយគុណភាព វិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣