ព័ត៌មាន
តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន បន្ទាប់ពីសម្តេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី បានឃើញថា វិស័យការងារកាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសវិវាទការងារក្នុងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
ជួបសម្ភាសន៍ជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់តាំងពីការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ន ចំពោះលក្ខខណ្ឌការងារត្រូវបានកែប្រែច្រើនជាងអ្វីដែលធ្លាប់មានកន្លងមក មានដូចជា៖ ទី១.គឺការអនុវត្តរបបសន្តិសុខសង្គមនានាជាដើម ទី២.ការរំលោភសិទ្ធិសេរីភាពកម្មករនិយោជិត ក៏ដូចជាការងារដោយបង្ខំ ខណៈដែលកន្លងមកការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅកម្ពុជា គឺមានតិចតួចទេ ដោយសារភាគច្រើនជាទូទៅគឺកើតឡើងចំពោះរោងចក្រ សហគ្រាស ធនតូចនិងមធ្យម ដែលគេចវេស និងមិនគោរពទៅតាមច្បាប់កំណត់របស់រដ្ឋ។
លោកបានរៀបរាប់បន្តថា កម្ពុជាមានយន្តការដោះស្រាយវិវាទការងារ មានទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺមានជាបន្តបន្ទាប់ ដូច្នេះទោះបីជាមានបញ្ហាសម្រាប់កម្មករនិយោជិត គឺមានការដោះស្រាយជាបន្ទាន់ ជាពិសេសបានឃើញថា ស្ថានភាពបច្ចុប្បន្នមានការកាត់បន្ថយទាំងជម្លោះ ក៏ដូចជាកូដកម្ម និងបាតុកម្ម បើទោះបីជាធ្លាប់មានបញ្ហាខ្លះក៏ដោយក្នុងកម្រិតតិចតួច ប៉ុន្តែក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែអនុវត្ត ហើយមានមន្រ្តីការងារប្រចាំការជាប់ជានិច្ច មិនថាថ្ងៃសៅរ៍ អាទិត្យ ឬជាថ្ងៃឈប់សម្រាកបុណ្យទាននោះទេ គឺមានជានិច្ចដើម្បីរង់ចាំទទួលនូវអ្វីដែលជាការបញ្ហារបស់កម្មករនិយោជិត។
សហជីពរូបនេះ បានបញ្ជាក់ទៀតថា និយាយដល់ស្ថានភាពនៃការបញ្ជាទិញ បច្ចុប្បន្ននៅតែរក្សាបានល្អប្រសើរ ដោយទទួលបានការបញ្ជាទិញជាច្រើន ដោយសារកត្តាលក្ខខណ្ឌការងារល្អនៅកម្ពុជា ទទួលបានការគោរពខ្ពស់ ជាពិសេសកម្ពុជា ជាប្រទេសមានសុខសន្តិភាព ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កលក្ខណៈឱ្យអ្នកវិនិយោគមានឱកាស ហើយជឿទុកចិត្តខ្ពស់ ដើម្បីមានឱកាសក្នុងការប្រកបមុខរបរ ក៏ដូចជាបង្កើនការបញ្ជាទិញសម្រាប់កម្មករនិយោជិត។ បន្ថែមពីនេះទៀត ក៏បានមើលឃើញទៀតថា កម្មករនិយោជិតដែលជាអតីតពលករត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានការយកចិត្តដាក់ តាមរយៈការទទួលបានឱកាសការងារថ្មី និងអត្ថប្រយោជន៍ផ្សេងៗថែមទៀត ដូចទៅនឹងកម្មករនិយោជិតចាស់ផងដែរ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ ហើយក៏មិនបានទិញវត្ថុធាតុដើមពីប្រទេសដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរ។
គួររំលឹកថា សហរដ្ឋអាម៉េរិកកំពុងតែរៀបចំកំណត់ហេតុ គ្រោងដំឡើងពន្ធគយបន្ថែមពី១០% ទៅ១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន៦០ជុំវិញពិភពលោក ដោយសារតែរងការចោទប្រកាន់ពីបញ្ហាកម្លាំងពលកម្មដោយបង្ខំ។ នៅក្នុងចំណោមនោះ កម្ពុជា និងប្រទេសជិតខាងមួយចំនួនទៀត ក៏ត្រូវបានគេរុញចូលទៅក្នុង «បញ្ជីប្រកាសអាសន្ន» នេះដែរ ដោយកម្ពុជាអាចនឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមចំនួន១០%៕អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣