ព័ត៌មាន
អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
តាមរយៈកម្មវិធី “វេទិកាការងារ និងកិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងថ្ងៃម្សិលមិញ មានយុវជនជាច្រើន ទទួលបានលទ្ធផលល្អក្នុងវេទិការងារ និងកិច្ចសម្ភាសន៍ការងារ និងខណៈភាពស៊ីសង្វាក់គ្នា រវាងក្រុមហ៊ុនដែលមានតម្រូវការជ្រើសរើសបុគ្គលិក និងអ្នកដាក់ពាក្យការងារ មានភាពល្អប្រសើជាងមុន។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេស កម្មករនិយោជិត យុវជន ដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។
លោកបានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានកំពុងតែផ្តល់សេវាការចុះឈ្មោះ ប្រឹក្សាយោបល់ ផ្គូរផ្គង់ឱកាសការងារ ហើយបន្ថែមលើសពីនេះទៀត គឺបានរៀបចំកិច្ចសម្ភាសន៍ការងារ ក៏ដូចជាវេទិកាការងារ និងកម្មសិក្សាការងារ។ ជាលទ្ធផល នៅក្នុងរយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ទទួលការចុះឈ្មោះពីអ្នកចូលរួមមានចំនួនជាង ២០០នាក់ ក្នុងនោះអ្នកជាប់បានលទ្ធផលល្អចំនួន ១៥៤នាក់។
ជាមួយនេះ លោក ឆោម សុខឿន បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ សុំកុំរង់ចាំរហូតដល់បញ្ចប់ការសិក្សាទើបចាប់ផ្តើមស្វែងរកការងារ គួរចាប់ផ្តើមររៀបចំផែនការអាជីព អភិវឌ្ឍជំនាញ និងចូលរួមការហ្វឹកហាត់ការងារ ឬកម្មសិក្សាការងារឱ្យបានឆាប់ៗដើម្បីមានឱកាសដកស្រង់ វាស់ស្ទង់ វាយតម្លៃសមត្ថភាព ដើម្បីមានប្រៀបប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជួបសម្ភាសន៍ជាមួយវិស័យឯកជន នៅក្នុងកម្មវិធីវេទិកាការងារនេះ អ្នកនាង ផេង កញ្ញា ប្រធានផ្នែកប្រាក់សន្សំជាន់ខ្ពស់នៃធនាគារ កាណាឌីយ៉ា និង លោក ងីម លីន មន្រ្តីផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងស្រដៀងគ្នាថា ពិតជាមានអារម្មណ៍រំភើប និងរីករាយណាស់ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ព្រោះជាឱកាសដ៏ល្អ ក្នុងការស្វែងរកការងារដោយស្រួល ជាពិសេសបានស្គាល់ និងយល់ដឹងច្រើនអំពីតម្រូវការទីផ្សារការងារ។
តំណាងក្រុមហ៊ុនទាំងនេះ បានឱ្យដឹងទៀតថា មូលហេតុដែលបន្តសហការជាមួយនឹង NEA ព្រោះបានជួយយ៉ាងច្រើន ក្នុងការផ្សព្វផ្សាយអំពីតម្រូវការជ្រើសរើសបុគ្គលិកជូនដល់សាធារណជន ជាពិសេសបានរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។
សូមបញ្ជាក់ថា “វេទិកាការងារ និងកិច្ចសម្ភាសការងារ” នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ មានក្រុមហ៊ុនធំៗចំនួន៨ បានចូលរួមដាក់តាំងបង្ហាញតម្រូវការកម្លាំងពលកម្មចំនួន ៩៥៨កន្លែង ក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើន ស្ថិតនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។ សូមបញ្ជាក់ទៀតថា ក្រៅពីវេទិការងារ និងសម្ភាសការងារ កម្មករនិយោជិត យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក៏អាចមកចុះឈ្មោះស្វែងរកការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយទីភ្នាក់ងារជាតិ និងមុខរបរការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣