ព័ត៌មាន
CAMBODIA SPORT+ ឧបត្ថម្ភដល់សិស្សនិទ្ទេស A ២រូប រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ
ក្រោយតស៊ូឆ្លងកាត់ឧបសគ្គ រហូតសម្រេចបាន និទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ CAMBODIA SPORT+ ប្រកាសគាំទ្រដំណើរសិក្សាបន្តរយៈពេល ៤ ឆ្នាំពេញដល់យុវសិស្ស អ៊ួង រស្មី និង វ៉ាន សែនវ៉ា រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តក្រោមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលធ្វើឱ្យនិទ្ទេស A ក្លាយជាសមិទ្ធផលមួយបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស។

ជាក់ស្តែង នៅពីក្រោយភាពជោគជ័យរបស់យុវសិស្ស អ៊ួង រស្មី គឺជាដំណើរតស៊ូមួយតាំងពីវ័យក្មេង ដោយប្អូនបានបាត់បង់ម្តាយតាំងពីតូច រស់នៅក្រោមការមើលថែរបស់អ៊ុំជាស្ត្រីមេម៉ាយ ក្នុងខេត្តកំពង់ស្ពឺ។ ទោះជីវភាពមិនសូវធូរធារ ក៏ប្អូនមិនបោះបង់ការសិក្សា រហូតប្រឡងបាននិទ្ទេស A។

ចំណែក វ៉ាន សែនវ៉ា ធ្លាប់មិនទទួលបានជោគជ័យក្នុងការប្រឡងកាលពីឆ្នាំមុន ប៉ុន្តែមិនបោះបង់ក្តីស្រមៃ បានបន្តរៀន អត់ធ្មត់ និងត្រឡប់មកប្រឡងម្តងទៀត រហូតសម្រេចបាននិទ្ទេស A នៅឆ្នាំ២០២៦។
សម្រាប់យុវសិស្សទាំង ២រូប និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីរបស់ពួកគេ ហើយការគាំទ្រដំណើរសិក្សាបន្តពី Cambodia Sport+ គឺជាការផ្តល់កម្លាំងចិត្តដល់យុវជន ដែលមានការតាំងចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព និងឈានទៅរកអនាគតដែលខ្លួនចង់បាន ព្រោះការផ្តល់ឱកាសឱ្យយុវជនម្នាក់បន្តការសិក្សា គឺជាការបន្ថែមធនធានមនុស្សមួយរូបសម្រាប់អនាគតកម្ពុជា៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣