ព័ត៌មាន
សម្តេចធិបតី៖ មូលហេតុដែលបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារយើងចេះតែឈ្លោះគ្នា លាបពណ៌គ្នា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការខ្វល់ខ្វាយចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាបពណ៌គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLA-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បីភាពរីកចម្រើនខេត្តទាំងនេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជាមានកង្វល់យ៉ាងខ្លាំង ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនយោគយល់គ្នា ជេរគ្នា ដែលកត្តាទាំងនេះហើយដែលនាំឲ្យខ្មែរយើងបែកបាក់គ្នា មូលហេតុនេះហើយដែលនាំឲ្យយើងបាត់ទឹកដីដោយសារតែយើងឈ្លោះ គ្នាចែកតំបន់គ្នាជាដើមនោះ។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់រួមគ្នាការពារនូវឯករាជ្យភាព សាមគ្គីភាពគ្នា ដើម្បីពង្រឹងនូវអត្តសញ្ញាណយើងទាំងអស់គ្នា ក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ធ្វើយ៉ាងណាកុំឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ដែលជាការនាំឲ្យខ្មែរវិលត្រឡប់ទៅរកអតីតកាល(សង្រ្គាម)ឡើងវិញនោះ ដោយ សារតែការញុះញង់ និងការអុចអាលពីជនបរទេស និងជនមួយក្តាប់តូចនៅក្រៅសុកនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរយើង គឺជាការចាំបាច់ ដែលខ្មែរគ្រប់ជំនាន់ត្រូវតែធ្វើ ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះហ្នឹងហើយជាមូលដ្ឋាននៃការបែកបាក់។ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ និងរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារសង្គ្រាម ថែមទាំងបាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ៕ អត្ថបទ បាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា