ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រគល់សញ្ញាបត្រ លើកទី៣៣ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិសរុបចំនួន ៣៧៧នាក់
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី៣៣ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសំណង់ស៊ីវិល, សុខភាពសហគមន៍, សុរិយោដី និងអភិរក្ស, ថ្នាក់វេជ្ជបណ្ឌិត និងថ្នាក់ទន្តបណ្ឌិតសរុបចំនួន ៣៧៧នាក់ (នារី ១៣២នាក់) ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូអូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តជាតិ បានលើកឡើងថា សាកលវិទ្យាល័យអន្តរជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងមួយដែលបានបង្កើតឡើង ហើយបានទទួលស្គាល់ជាផ្លូវការតាមរយៈអនុក្រឹត្យលេខ១២២អនក្រ.បកចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ ដែលជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលវិស័យសុខាភិបាលដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ស្របជាមួយគ្នានេះ សូមអនុញ្ញាតគោរពដឹងគុណ និងគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលសម្រេចទទួលស្គាល់សាកលវិទ្យាល័យ អន្តរជាតិ ជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត បានបន្តថា ការអភិវឌ្ឍន៍សាកលវិទ្យាល័យ មិនអាចកាត់ផ្តាច់ចេញពីការធានាអោយបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចបានទេ អាស្រ័យហេតុដូច្នេះអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមតិណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យ អន្តរជាតិ សូមធ្វើការបញ្ជាក់ដូចខាងក្រោម៖
១.ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយបានជាដាច់ខាត់ អរគុណសន្តិភាព ។
២.បន្តគាំទ្រយ៉ាងពេញទំហឹង ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
៣.ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចូលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១៣៦៩រូប និងបន្តពង្រីកសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ ទាំងនៅទីតាំងគោល និងគ្រប់សាខារបស់សាកលវិទ្យាល័យ អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ជាការពិតណាស់ ហើយអ្វីដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលសម្តេចតេជោ លោកបានដឹកនាំ និងកសាងសន្តិភាព ជូនប្រទេសកម្ពុជា ប្រកបដោយបញ្ញាញាណឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត។ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈ ងាយស្រួលដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង។ ហើយតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិ គឺ ធនធានមនុស្សនេះឯង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបក្មួយៗទាំងអស់គ្នា ដែលកើតក្រោយឆ្នាំ១៩៧៩ ពិតជាមានសំណាងខ្លាំងណាស់ ដែលមិនឆ្លងកាត់សង្គ្រាម ប្រហែល ខុសពីជំនាន់ ឪពុក ម្តាយ ក្មួយៗដែលមានប្រវត្តិរស់នៅជាមួយសង្គ្រាម អូសបន្លាយពេលវេលាដ៏យូរ។ ហើយសមិទ្ធផល ដែលយើងចូលរួមអបអរសាទរ នាថ្ងៃនេះ គឺបញ្ជាក់ឱ្យឃើញពីការដែល យើងបានរួមគ្នាក្នុងការកសាងប្រទេសចេញពីបាតដៃទទេ ថែរក្សានូវសុខ សន្តិភាពរួមគ្នា ក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ និងរួមគ្នាក្នុងការកសាងប្រព័ន្ធអប់រំរបស់ យើងជាមួយគ្នា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរក្សានិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេច បានក្នុងអាណត្តិកន្លងមក និងបន្តកសាងបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍ និងបម្រើផល ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី សូមផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពី បញ្ចប់ការសិក្សានេះទៅ ក្មួយៗ ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សា រួចមកហើយទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ ក្នុងន័យនេះ សូមឲ្យក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជាដែលមានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ សង្គមជាតិ និងពិភពលោកផងដែរ។


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយក្មួយៗ និងក្រុមគ្រួសារក្នុងឱកាស ដ៏ថ្លៃថ្លានេះ សូមឲ្យក្មួយៗនិស្សិតទាំងអស់ សូមប្រកបដោយ សុខភាពល្អ បញ្ញាឆ្លាតវៃ និងរួចចាកទុក្ខឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ រដ្ឋា
-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា