ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ ដែលរួមមាន មន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកឧដុង្គ និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
ការដាក់ឱ្យប្រើប្រាស់នូវគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលចាំបាច់ ដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូសាស្ត្រ និងឧបករណ៍វិភាគឈាម និងជីវគីមី ព្រមទាំងពង្រឹងសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ ការវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដល់មន្ទីរពេទ្យបង្អែកស្រុកទូទាំងប្រទេស។ ការពង្រឹងសមត្ថភាពទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកអាចផ្តល់សេវាពិនិត្យ និងព្យាបាលបានកាន់តែទាន់ពេលវេលា កាត់បន្ថយការតម្រូវឱ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់ និងជួយសម្រួលដល់ពេលវេលា ព្រមទាំងបន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅឆ្ងាយពីលំនៅឋាន។
រាជរដ្ឋាភិបាលគ្រប់អាណត្តិ នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងគុណភាពសេវាសុខាភិបាល ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងបន្ថែមការផ្តល់សេវាសុខាភិបាលមូលដ្ឋាន នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដោយជំរុញការផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ការដាក់ឱ្យមានគ្រូពេទ្យប្រចាំការជារៀងរាល់ថ្ងៃ ព្រមទាំងការបំពាក់សម្ភារបច្ចេកទេសទំនើបៗ ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រាយគ្រូពេទ្យ ក៏ដូចជាការផ្គត់ផ្គង់ឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដើម្បីពង្រឹងសមត្ថភាព និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពជូនដល់ពលរដ្ឋនៅមូលដ្ឋាន។
សមិទ្ធផលទាំងអស់នេះ មិនមែនគ្រាន់តែជាការកែលម្អអគារ ឬការបំពាក់សម្ភារបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយមន្ទីរពេទ្យបង្អែក ទៅជាសមត្ថភាពជាក់ស្តែងនៅក្នុងការជួយសង្គ្រោះជីវិត ការផ្តល់សេវាថែទាំសុខភាព ការធ្វើរោគវិនិច្ឆ័យបានកាន់តែឆាប់រហ័ស និងត្រឹមត្រូវ ព្រមទាំងពង្រឹងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងការវះកាត់ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា និងទទួលបានជោគជ័យ។








-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា7 days agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់