ព័ត៌មាន
កម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយការទទួលខុសត្រូវ ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ
ញូវយ៉ក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ថ្លែងក្នុងកិច្ចពិភាក្សាចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពី «ការដោះស្រាយជម្លោះក្នុងយុគសម័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស» ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាភារធារីស្តីទី នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់អំពីការធានាឱ្យបាននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយការទទួលខុសត្រូវ និងប្រើប្រាស់សក្តានុពលបច្ចេកវិទ្យាទាំងនេះសម្រាប់គាំទ្រដល់កិច្ចសន្ទនាការទូត និងដំណោះស្រាយនយោបាយ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទាញយកសក្តានុពលបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ និងសន្តិភាពយូរអង្វែង។
ក្នុងន័យនេះ កម្ពុជាបានលើកពីការរៀបចំព្រឹត្តិការណ៍ FrancoTech ដោយជោគជ័យ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាវេទិកាសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់ និងបានប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ស្ថាប័នរដ្ឋាភិបាល និងអ្នកជំនាញមកពីតំបន់នានា ដើម្បីបង្ហាញបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរចំណេះដឹង ជំរុញភាពជាដៃគូធុរកិច្ច និងពង្រីកឱកាសវិនិយោគ៕



-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត