ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកអង្គរបូរី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនប្អូនផលស្រូវប្រាំងរបស់ប្រជាកសិករ និងនាំទឹកពីប៉ែកខាងលេី ស្ទឹងបវេល នៃខេត្តបាត់ដំបង ដេីម្បីទម្លាក់មកតាមប្រលាយក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករ ដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ ១០០០ហិកតា ដោយជោគជ័យ។
ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យមើលនូវស្ថានភាពស្រូវរបស់បងប្អូនប្រជាកសិករ ស្រូវវស្សា ជាប្រភេទស្រូវកណ្តាល និងពិនិត្យមេីលប្រលាយទឹក នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា ស្រូវបងប្អូននៅក្នុងមូលដ្ឋានភូមិទ័ពសៀម ជាប្រភេទស្រូវកណ្តាល មិនទាន់មានបញ្ហាប្រឈមនោះខ្លាំងនោះទេ ហើយបើសិនជាក្នុងមួយទៅពីរសប្ដាហ៍ទៀត មានភ្លៀងធ្លាក់ នោះស្រូវនឹងអាចមានការលូតលាស់ឡើងវិញ ។
ឯកឧត្ដម បន្តថា យោងតាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវ ដែលប្រឈមមានប្រមាណជាង១ម៉ឺន ហិកតា នៅស្រុកថ្មពួក, ស្វាយចេក , ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។
យោងតាមរបាយការរប់សមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវនៅក្នុងស្រុកថ្មពួកមួយចំនួនធំ ស្ថិតនៅដំណាក់កាលប៉ះពាល់ និងមួយចំនួនទៀតប៉ះពាល់ធ្ងន់ធ្ងររួមទាំងការខូចខាត និងមានផលប៉ះពាល់បន្ថែមលើដំណាំពោតក្រហម។ រីឯដំណាំស្រូវនៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ បានរងផលប៉ះពាល់ដោយកន្លែងខ្លះមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចតួច និងស្ថិតនៅឆ្ងាយពីប្រឡាយមេ។ ដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន ១៣ ២៤៩ហិកតា និងខូចខាតសរុបចំនួន ១៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន២៧០១៦២ហិកតា និងដំណាំពោត ដែលរងផលប៉ះពាល់សរុបចំនួន ៣០៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤០៣៧ហិកតា៕ អត្ថបទ រឿង ចន្ទ្រា






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣