ព័ត៌មាន
ឧត្តមនាវីឯក ទៀ សុខា ប្រកាសគាំទ្ររាជរដ្ឋាភិបាលបង្កើតមូលនិធិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រកាសគាទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ខណៈការបង្កើតនូវមូលនិធិនេះឡើង គឺជាការផ្តល់ឱកាសមួយ ទៀតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរស្រលាញ់ខ្មែរ និងស្រលាញ់ជាតិជាដើម។
ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាថ្ងៃតី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្កមនាវីឯក ទៀ សុខា បានបញ្ជាក់ថា តាំងនាមឲ្យនាយនាវី នាយវាវីរង ពលនាវីទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា ឱកាសមួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរក្នុងការធ្វើដំណើរកម្សាន្ត និងប្រកបមុខ របររកស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជា និងប្រទេសជិតខាងកាន់តែគគ្រឹកគគ្រេងបន្ថែមទៀត។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។
រាជារដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយកម្មវិធីមូលនិធិនេះ ក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម៕អត្ថបទ៖ បាន ចក់





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា