ព័ត៌មាន
វិស័យឯកជនកំពុងស្វែករកគន្លឹះល្អៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យកាន់តែល្អប្រសើរ
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា រៀបចំចងក្រង ជួបជុំ រវាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមវិនិយោគិនលើ វិស័យផ្សេងៗ បានជួបពិភាក្សា និងការស្វែករកគន្លឹះវិជ្ជមានមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងនៅក្នុងពិធីជួបជុំម្ចាស់ អាជីវកម្ម នាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកលើកទី៥ នេះថា បើតាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ ២០២៣ កម្ពុជាបានកំពុងស្រូបយកវិនិយោគមកបណ្តាក់ទុននៅព្រះរាជណាចក្រកម្ពុជា មានជាហូរហែរ ខណៈការធ្វើ ពាណិជ្ជកម្មជាអន្តរជាតិ បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ឃើញថា ចាប់ពីចុងឆ្នាំ ២០២៣ គឺមានកំណើនកើនឡើងជាបន្ត បន្ទាប់, មកដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងកាន់តែល្អប្រសើរ។
លោក បន្តថា នេះគឺជាពេលវេលាមួយដ៏ល្អមួយសម្រាប់វិស័យឯកជន ជាក់ស្តែងការចងក្រងរវាងក្រុមហ៊ុនដឹកជញ្ជូន ឡូជីស្ទិក និងក្រុមហ៊ុនវិនិយោគលើវិស័យផ្សេងៗនេះ បានជួបជុំពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការស្វែករកគន្លឹះវិជ្ជមានល្អៗមួយចំនួននា ពេលនេះ គឺជាការជំរុញនូវកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ ទាំងប្រតិបត្តិ ការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និងឡូជីស្ទិក ជាក់ស្តែងនាពេលកន្លងមកនេះ ចំពោះវិស័យដឹកជញ្ជូនវិញ បានកំពុង រើបឡើងវិញជាបណ្តើរៗ ដែលគាំទ្រដោយសម្ទុះការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ច។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៤ នេះ បើតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបាន ៦% ដោយមានវិស័យខ្លះៗបានងើបឡើង សមរម្យ ខ្លះយឺត និងវិស័យខ្លះទៀតងើបឡើងបន្តក្នុងកំណើនទាប ខណៈដែលមិនទាន់មានភាពប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ក្នុងនោះសម្រាប់អនុវិស័យដឹកជញ្ជូន និងគមនាគមន៍វិញ, ឃើញថា នៅពាក់កណ្តាលឆ្នាំនេះត្រូវបានរំពឹងថា នឹងបន្តមានកំណើន ៥,២% ដោយសារការបន្តរក្សាចលនការនៃសកម្មភាពដឹកជញ្ជូន ទាំងនិន្នាការដឹកជញ្ជូនឡូជីស្ទីក ជាពិសេសការងើបសន្សឹមៗនៃ អនុវិស័យគាំទ្រការដឹកជញ្ជូន ដូចជាអនុវិស័យកាត់ដេរជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា