ព័ត៌មាន
ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ចតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ
នៅថ្ងៃចុងសប្ដាហ៍នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ច ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ អមដំណើរដោយឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
បន្ទាប់ពីការសម្តែងធម្មទេសនាអប់រំចិត្តក្នុងវត្តជ័យទឹកជុំ នៅស្រុកអន្លង់វែង ព្រះអង្គបានបន្តនិមន្ត ទៅពិនិត្យផ្ទាល់ទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។
ក្នុងនោះប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ រង់ចាំទទួលការនិមន្តទស្សនកិច្ច ព្រះអង្គនៅតាមបង្គោលព្រំដែន។ យ៉ាងណាម៉ិញ ការទទួលដំណើរទស្សនកិច្ចរបស់ព្រះអង្គ បានបង្ហាញពីការរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សុខសន្តិភាព ដែលកំពុងមាន និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA។
គួរបញ្ជាក់ថា សម្រាប់ការនិមន្តទស្សនកិច្ចនេះ មានការទទួលស្វាគមន៍ និងរៀបចំទទួលយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តទាំងព្រមទាំងមន្រ្តី និងកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា