ព័ត៌មាន
អភិបាលខេត្តស្ទឹងត្រែង៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព
ភ្នំពេញ ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអៈអាងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព សេចកី្តថ្លៃថ្នូរ ជាពិសេសភាពពេញចិត្ត ពេញថ្លើមរបស់យើងក្នុងការបម្រើប្រជាជនដោយគ្មានលក្ខខ័ណ្ឌ។
ការថ្លែងរបស់ឯកឧត្តម សរ សុពុត្រា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុក។
ឯកឧត្តម សរ សុពុត្រា ក៏សូមអបអរសាទក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាសមាជិក មានរហូតដល់រាប់ម៉ឺននាក់ ចំណុចនេះស្តែងឲ្យឃើញថាជាអ្នកដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងបុព្វហេតុ និងសមិទ្ធផលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចាប់តាំងពីការបង្កើតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតថាយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើន ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ មានវិធីសាស្រ្តក្នុងការដឹកនាំផ្សេងៗគ្នា។ ប៉ុន្តែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់យើង គឺការបម្រើប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី បានថ្លែងថា យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៦ សីហា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ក្នុងខេត្តស្ទឹងត្រែង បានចំនួន ២៥៦ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៤២០,៤២៦ នាក់ ដង (សែសិបពីរម៉ឺន បួនរយ ម្ភៃប្រាំមួយ នាក់ ដង) ក្នុងនោះស្ត្រីមានចំនួន ២១២,៦៤៦ នាក់ ដង (ម្ភៃមួយម៉ឺន ពីរពាន់ ប្រាំមួយរយ សែសិប ប្រាំមួយ នាក់ ដង)។ ក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ២០៥៨ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២៥៣,១៥៥នាក់ (ដប់បីលាន ម្ភៃប្រាំម៉ឺន បីពាន់ មួយរយ ហាសិបប្រាំ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៨៩,៥៥០នាក់ (ប្រាំមួយលាន ចិតសិបប្រាំបីម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិបនាក់) គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦២,៦៥៧,៧៥០ដុល្លារ (ប្រាំមួយរយហុកសិបពីរលាន ហុកសិបប្រាំម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហាសិបដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។
ជាថ្មីម្តងទៀតក្នុងនាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឩត្តម ហ៊ុន ម៉ានី យើងទាំងអស់គ្នាសូមប្តេជ្ញាថា នឹងខិតខំចុះផ្សព្វផ្សាយ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម សង្គ្រោះបឋម និងបន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានដោយឥតគិតថ្លៃ។ ហើយនៅថ្ងៃនេះយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង និងអាជ្ញាធរខេត្តស្ទឹងត្រែង បានយល់យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការ CLV-DTA ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៩ ក្នុងគោលបំណង់លើកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ យើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយយើងទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន5 days ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន19 hours ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន1 week ago
ការធ្វើដំណើរងាយស្រួល សន្សំថវិកា និងជីវភាពធូរធារជាងមុន ក្រោយប្រជាពលរដ្ឋទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា
-
ព័ត៌មាន3 days ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន2 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន4 days ago
អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល
-
ព័ត៌មាន4 days ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ