ព័ត៌មាន
កម្មករ-កម្មការិនី ប្តេជ្ញានឹងខិតខំធ្វើការឲ្យកាន់តែល្អថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាបង្ហាញសញ្ញាវិជ្ជមាន
ខណៈកិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ បានកំពុងដំណើរការជាមួយភាពល្អប្រសើរ ថានឹងមានកំណើនបន្តទៀត។ ជាមួយនេះ ក្រុមកម្មកររោងចក្រ បានអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអរគុណដល់ថ្នាក់ដឹកនាំគ្រប់ភាគី ដែលបានគិតគូរ និងតម្លើងប្រាក់ឈ្នួល។
ជួបសម្ភាសន៍ជាមួយ កម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគាត់បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ បានមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ពិតជាមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការចរចាប្រាក់ឈ្នួល កម្មករ។
ក្រុមកម្មករ បានឲ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួល ទោះបីជាចំនួនមិនទាន់សមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថា កើនថែមទៀត ខណៈរោងចក្រ សហគ្រាសមួយចំនួននៅក្រៅប្រទេស បានប្រកាសបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា។
កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណា បំពេញការងារឲ្យអស់លទ្ធភាព។
ពាក់ព័ន្ធការចរចារប្រាក់ឈ្នួលអប្បបរមានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្តេជ្ញាចិត្តក្នុងការរក្សា ក៏ដូចជាធ្វើយ៉ាងណាទាមទារការតម្លើងប្រាក់ឈ្នួលនេះ ឲ្យបានសមរម្យដល់កម្មករនិយោជិត។ ទន្ទឹមនេះ លោកសង្ឃឹមថា កម្មករនិយោជិតក៏ត្រូវខិតខំ ធ្វើយ៉ាងណាបណ្តុះបណ្តាលជំនាញខ្លួនឯងឲ្យមានជំនាញពិតប្រាកដ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលគ្រប់អាណិត្ត គឺតែងតែលើកទឹកចិត្តក្នុងការដាក់ឲ្យមានកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំផងដែរ។
គិតត្រឹមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប លើកទី៣ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ភាគីនិយោជក បានយល់ព្រមដំឡើងបន្ថែមពីចំនួន ១ដុល្លារ ទៅចំនួន២ដុល្លារ ខណៈភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួលេខ ពីចំនួន ១៤ដុល្លារ មកចំនួន ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារ៕អត្ថបទឈិត បូរ៉ាវី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន2 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី