ព័ត៌មាន
តំបន់រមណីយដ្ឋានប្រាសាទតាមាន់ កំពុងបង្ហាញភាពទាក់ទាញចំពោះភ្ញៀវទេសចរ ក្នុងស្រុកមកទស្សនាកម្សាន្ត
តំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្តប្រាសាទតាមាន់ មានទីតាំងស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹលស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ លើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញសម្រស់គួរឲ្យមានការទាក់ទាញយ៉ាងខ្លាំងលើវិស័យទេសចរក្នុងស្រុក និងមានភ្ញៀវទេសជាតិ មកលេងកម្សាន្តរាល់ថ្ងៃ នៅថ្ងៃចុងសប្តាហ៍។
បើតាមការបញ្ជាក់ពីកងកម្លាំងយោធាដែលឈរជើងប្រចាំការនៅលើទិសតំបន់ប្រាសាទតាមាន់ លើជួរភ្នំដងរែក បានឲ្យដឹងថា បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានប្រាសាទតាមាន់ ដែលមានទីតាំងជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹល ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ ដែលជាតំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្តមួយស្ថិតនៅលើជួរភ្នំដងរែក ដែលគ្រប់គ្រង់ការពារដោយកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ បច្ចុប្បន្នបន្ទាប់ពីយើងទទួលសុខសន្តិភាពហើយនោះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មកពីគ្រប់ទិសទីបានធ្វើដំណើរមកទស្សនា ប្រាសាទតាមាន់ រៀងរាល់ថ្ងៃចុងសប្តាហ៍ ។
កងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ បានបន្តថា រាល់ថ្ងៃមានប្រជាពលរដ្ឋរាប់រយនាក់ ធ្វើដំណើរមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រាសាទតាមាន់នេះ ភាគច្រើនប្រជាពលរដ្ឋអ្នកស្រុកជាប់ព្រំដែនតែម្តង ដែលបានធ្វើដំណើរមកលេងកម្សាន្តតំបន់នេះ ដើម្បីបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងផ្តិតយករូបភាពតាមប្រាង្គប្រាសាទនានាផងដែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN