ព័ត៌មាន
គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ
សៀមរាប ៖ ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍ ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ និងប្រាសាទបាយ័ន ប្រាសាទក្រុម B មានប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ហើយដាក់តម្លៃក្រុមប្រាសាទនោះចំនួនប៉ុន្មាន ហើយការលក់បែបនេះមិនមានការតំឡើងថ្លៃទេ គឺងាយស្រួលអ្នកទេសចរពេញចិត្តទស្សនាប្រាសាទណាមួយទៅវិញ។ ក្នុងនោះក្រុមការងារនឹងចងក្រងវាយតម្លៃចំណាត់ថ្នាក់ប្រាសាទ ដោយដាក់ជាក្រុមចំនួន១៧ក្រុមប្រាសាទ ដោយគ្រោងនឹងអនុវត្ដនៅដើមឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា គ្រឹះស្ថានអង្គរ បានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានភ្ញៀវទេសចរដូចជា រូបថត សញ្ញាតិ ក្រុមអាយុ និងភេទសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ១ថ្ងៃ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ដោយឡែកសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ៣ថ្ងៃ និង៧ថ្ងៃ ត្រូវបន្តអនុវត្តការថតរូបសម្រាប់បណ្ណទស្សនារហូតដល់ចុងឆ្នាំ២០២៤។ គ្រឹះស្ថានអង្គរក៏កំពុងពិនិត្យលទ្ធភាព និងនីតិវិធីបន្ថែមដើម្បីសម្រួលដល់ការទិញបណ្ណទស្សនា និងការត្រួតពិនិត្យបណ្ណទស្សនា ដោយចាប់យកប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗបន្ថែមផងដែរ៕
អត្ថបទ ៖ បូ សាវី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី