ព័ត៌មាន
សមិទ្ធផលជាច្រើននៅក្នុងវត្តធម្មរតនពោធិគង្គាដែលទើបកសាងរួចអស់ថវិកាជាង១០០លាន៥សែនរៀល និងជាង១៦ម៉ឺន៥ពាន់ដុល្លារ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់
កណ្តាល ៖ សមិទ្ធផលជាច្រើនដែលទើបកសាងរួចនៅក្នុងវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល គិតជាថវិកាសរុបអស់ ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារនោះ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅនាថ្ងៃទី៩ ខែកញ្ញា ២០២៤នេះ។ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ។
សមិទ្ធផលត្រូវសម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលាមួយខ្នង, កុដិ១ខ្នង, ផ្ទះបាយ១ខ្នង, រោងទទួលភ្ញៀវ២ខ្នង, របងវត្ត និង សមិទ្ធផលផ្សេងៗទៀតគិតជាថវិកាសរុប ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារ ។
លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក លើកដែក ខេត្តកណ្តាល បានឱ្យដឹងថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាលមានព្រំប្រទល់ខាងកើតទន្លេខាងលិចជាប់ផ្លូវជាតិលេខ១៤ ខាងជើងជាប់ភូមិអ្នកស្រុក ខាងត្បូងជាប់ភូមិអ្នកស្រុក និង មានផ្ទៃដីបណ្ដោយ ៨៤,៧ ម ទទឹង ៦១ ម ដែលមានចម្ងាយប្រមាណ ១០៣ គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល ។
លោក ចាប ច័ន្ទវិទ្យាបានបញ្ជាក់ឱ្យដឹងបន្តថា ប្រវត្តិនៃការកកើតឱ្យមានវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) នេះឡើងគឺកាលពីនៅពុទ្ធសករាជ ២៥៣៤ គ្រិស្តសករាជ ១៩៩០ ប្រជាពុទ្ធបរិស័ទ ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិលំបាកធ្វើទៅធ្វើបុណ្យសមាទានសីលនៅវត្តក៏បានស្រុះស្រួលគ្នាជាឯកច្ឆន្ទធ្វើសាលាបុណ្យ (សាលាសន្សំកុសល) មួយខ្នងតូច សម្រាប់ធ្វើបុណ្យទាន និងសមាទានសីល។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៣ ប្រជាពុទ្ធបរិស័ទ និងចាស់ព្រឹទ្ធាចារ្យបានស្នើសុំអាជ្ញាធរពាក់ព័ន្ធ និង ព្រះឃោសធម្ម ឡុង យង់ ព្រះមេគណខេត្តកណ្តាល បង្កើតជាវត្តឡើង ដោយដាក់ឈ្មោះថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)និងបាននិមន្តព្រះតេជគុណ ផាន់ ទូច( គុណវេត )និមន្តមកពីខេត្តព្រៃវែង មកគង់នៅធ្វើជាគ្រូចៅអធិការវត្ត ។ វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)នេះ មានព្រះគ្រូចៅអធិការវត្ត ចំនួន៤ ព្រះអង្គ គឺ៖១. ព្រះតេជគុណ ផាន់ ទូច, ២. ព្រះតេជគុណ ឡុង មឿន, ៣. ព្រះតេជគុណ ឯម ឡឹក, ៤. ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្តបច្ចុប្បន្ន។ នៅក្នុងឆ្នាំ២០០៤ – ២០២០ ព្រះតេជគុណ ឯម ឡឹក ជាព្រះចៅអធិការវត្ត ដោយមានការជួយឧបត្ថម្ភ ជ្រោមជ្រែងពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក និងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុង និងក្រៅប្រទេស និងលោកអាចារ្យ គណៈកម្មការ បានដឹកនាំកសាងនូវសមិទ្ធផលនានារួមមាន ៖ ព្រះវិហារ, រោងទទួលភ្ញៀវ របងវត្ត និងឧបដ្ឋានសាលាមួយខ្នងមិនទាន់បានសម្ពោធឆ្លងនៅឡើយ ព្រះចៅអធិការវត្ត ព្រះនាម ឯម ឡឹក បានអនិច្ចធម្ម នៅឆ្នាំ ២០២០ ។ បន្តមក ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្ត មេវេន ក្រុមវេន និងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ បានកសាងនូវកុដិមួយខ្នង ផ្ទះបាយមួយខ្នង និងសមិទ្ធផលផ្សេងៗទៀត ៕ អត្ថបទ: ភារម្យ













-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ