ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ប្រចាំខែកញ្ញា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត។ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដូចជារថយន្តគិលានសង្រ្គោះ ដោយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសម្អាត និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងដោយទៀងទាត់។ ជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ដោយក្នុងនោះ សូមឱ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានបន្តឆ្លៀតរំលឹកជូនដល់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)៕
អត្ថបទ រដ្ឋា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN