បាត់ដំបង៖ ម្ចាស់ចំការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង បានអះអាងថា ទុរេនសំឡូតអាចប្រមូលផលបានពេញលេញបានចាប់ពីចន្លោះពាក់កណ្ដាលខែមិថុនា ឬដើមខែកក្កដា ហើយបច្ចុប្បន្ននេះមានតិចតួចបំផុតដែលអាចប្រមូលផលបាន។ លោក តុល សូនី ម្ចាស់ចំការទុរេន បានបង្ហាញពីលក្ខណៈពិសេសនៃទុរេនសំឡូត គឺមានសាច់ទឹកដោះគោខ្ទិះផ្អែមរមួត និងមានទងពីរតង់ដែលខុសពីទុរេននាំចូលមានទងតែមួយតង់ប៉ុណ្ណោះ។ លោក តុល សូនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកសម្រាកលម្ហែកម្សាន្តនៅស្រុកសំឡូត ភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារនៃទុរេនសំឡូត និងផ្លែឈើផ្សេងៗទៀតដ៏សំបូរបែប។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ចំការ លោក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តម...
មន្ដ្រីជាន់ខ្ពស់ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលតែងតែខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនានា ដើម្បីកៀរគរថវិកាជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងការងារសង្គមផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននាំយកថវិកាសប្បុរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ...
កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ឯកឧត្តម អង្គវង្ស វឌ្ឍានា បានជំរុញតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាពបន្ថែម និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ ។ ការជំរុញនេះធ្វើឡើង គ្រាដែលប្រតិភូចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់...
សាកទាយទៅមើល៍ តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន?
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) ដែលមានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ...
ភ្នំពេញ៖ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និង បានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម ប៉ាង ជីវី (Pang Chee Vee) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យឡើងវិញនៃទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី២ ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គទីប្រឹក្សាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ (GCM) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ជនចំណាកស្រុក និងសង្គម តាមរយៈផែនការអនុវត្តថ្នាក់ជាតិឆ្នាំ២០២៤-២០២៦។ លោកអគ្គទីប្រឹក្សាក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល រួមទាំងការអនុម័តច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាពេលថ្មីៗនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនដែលមានការវិវត្ត ហើយក៏បានបញ្ជាក់ថា...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈនៃព្រះរាជាណាចក្រថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកសកម្មភាពរបស់ថៃនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា...