នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ការប្រមូលផលបានចំនួន ២៧លើក សរុបចំនួន ៣៣ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើឡើងតាមរយៈបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» កាលពីថ្ងៃទី១២ ឧសភា ២០២៦នេះ ដោយចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា...
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់អន្តោប្រវេសន៍ និងទីតាំងកន្លែងស្នាក់នៅខុសច្បាប់ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និងពិភពថ្មី៣ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រីស្នំ...
សម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-សៀម ក្រោយពីភាគីសៀមបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU ២០០១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ នេះក៏វាគ្មានបន្តទៅទៀតទេលើបញ្ហានេះ ដោយសារថៃបានដកខ្លួនចេញហើយនោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាគ្មានផ្លូវណាជ្រើសរើសទៀតនោះទេក្រៅពីប្តឹងទៅអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលហៅUNCLOSនោះ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពជា បង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងវៀតណាម តាមរយៈលទ្ធផលនេះសម្ដេចតេជោ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវជំរុញការដោះដូរពាណិជ្ជកម្មជាមួយគ្នាឱ្យកើនឡើងដល់ចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ ខណៈកាលពីឆ្នាំ២០២៥ សម្រេចបានជាង ១១ ពាន់លានរួចទៅហើយ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh...
អ្នកវិភាគ និងជំនាញខាងវិទ្យាសាស្រ្តនយោបាយ បានចាត់ទុក ការរៀបចំដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ គឺជាកិច្ចការងារដ៏មានសារៈសំខាន់ដើម្បីពង្រឹងខឿនការពារជាតិរបស់កម្ពុជា តាមរយៈការចូលរួមដោផ្ទាល់ពីប្រជាពលរដ្ឋ ខណៈកន្លងទៅយុវជនខ្មែរជាច្រើនចង់ចូលរួមក្នុងវិស័យការពារជាតិនេះ។ ប៉ុន្ដែក្រុមអ្នកវិភាគក៏អំពាវនាវឱ្យអនុវត្តឱ្យមានយុត្តិធម៌ សមធម៌ និងតម្លាភាពក្រោយការដាក់ឱ្យអនុវត្តច្បាប់នេះជាផ្លូវការ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះគឺជាការធានានូវការចូលរួមក្នុងការការពារជាតិទាំងអស់គ្នា មានន័យថា ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងយុជនទាំងអស់ បានចូលរួមនៅក្នុងវិស័យការពារជាតិ។ លោកលើកឡើងថា កន្លងទៅនៅពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ក្នុងអំឡុងពេលប្រកាសជ្រើសរើសនាយទាហាន ឬពលទាហាន...
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបង្ហាញមោទនភាព ចំពោះស្មារតីកីឡារបស់បណ្ដាក្រុមចូលរួម ពិសេសបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នៃជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥-២០២៦ ដែលលេងប្រកបដោយឆន្ទៈ និងការយោគយល់គ្នា។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានអញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកវិទ្យាល័យ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមវិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប...
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ...