ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុងដំណើរការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញពីភាពច្នៃប្រឌិតខាងផ្នែកម្ហូបអាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយកកសិផលរបស់កម្ពុជាចំនួន៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។ លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់កម្ពុជានេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹងជាផលិតផលខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជា រង្វាន់ទំនិញជាស្តុកសម្រាប់លក់, ការថែមទំនិញ ឬផ្តល់ជារង្វាន់ទំនិញមិនមែនជាស្ដុកសម្រាប់លក់ ឬរង្វាន់ផ្សេងៗក្រៅពីទំនិញជាដើម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំទិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដែលមានថែមទំនិញរបស់សហគ្រាស ឬទំនិញដទៃ ឬផ្តល់ជារង្វាន់តាមរយៈ ក្រវិលកំប៉ុង គម្របដប ឬវិធីផ្សេងទៀតផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធអាករ ប្រកបដោយប្រសិទ្ធភាព ក្រសួងណែនាំដល់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុកអំពីកាតព្វកិច្ចបង់ពន្ធអាករ...
ប្រភពបាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) ថា សេតវិមានគ្រោងនឹងប្រញាប់ប្រញាល់ផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន មុនពេលលោកប្រធានាធិបតី Joe Biden ចាកចេញពីតំណែងក្នុងខែមករា ក្នុងក្ដីសង្ឃឹមថានឹងពង្រឹងរដ្ឋាភិបាលក្នុងទីក្រុងគីវ មុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បូករួមនឹងភាពមិនច្បាស់លាស់ពិបាកទាយទុកជាមុនរបស់លោក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “រដ្ឋបាលគ្រោងនឹងពន្លឿនដំណើរការដើម្បីធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងទីតាំងដ៏រឹងមាំបំផុតតាមដែលអាចធ្វើបាន” មុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ក្នុងខែមករា។ លោក Trump បានរិះគន់ជំនួយរបស់លោក Biden សម្រាប់ទីក្រុងគីវ ដោយជំរុញឱ្យមានក្ដីបារម្ភពីាគតនៃការគាំទ្រសម្រាប់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន...
បេក្ខភាពគណបក្សប្រជាធិបតេយ្យដែលចាញ់ការបោះឆ្នោត លោកស្រី Kamala Harris បានជំរុញឱ្យក្រុមអ្នកគាំទ្រទទួលយកជ័យជម្នះរបស់លោក Donald Trump សម្រាប់សេតវិមាន ខណៈប្រាប់ពួកគេឱ្យកុំបោះបង់ការតស៊ូដើម្បីឧត្តមគតិរបស់ពួកគេ។ លោកស្រីបាននិយាយថា ក្រោយដឹងលទ្ធផល លោកស្រីបានទូរស័ព្ទអបអរសាទរជ័យជម្នះទៅកាន់លោកTrump និងបានសន្យាការផ្ទេរអំណាចដោយសន្តិវិធី។ លោកស្រីបានទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលនិយាយថាលទ្ធផលបែបនេះមិនមែនជាអ្វីដែលយើងចង់បានទេ។ លោកស្រី Harris ដែលបានលុបចោលសុន្ទរកថាត្រៀមសម្រាប់ជ័យជម្នះត្រូវបានគ្រោងទុកនៅទីកន្លែងដដែលមួយយប់មុននេះ ក៏បានប្រាប់ហ្វូងមនុស្សកុំឱ្យអស់សង្ឃឹមដែរ។ លោក Trump បានឈ្នះក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗគ្រប់គ្រាន់ រួមទាំងរដ្ឋ Pennsylvania រដ្ឋ North Carolina និង...
កំហឹង និងការរកមុខអ្នកទទួលកំហុស បានកើនឡើងក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធ (០៦ វិច្ឆិកា) បន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris បានចាញ់ការបោះឆ្នោត ដែលធ្វើឱ្យមន្ត្រីបក្ស និងអ្នកបោះឆ្នោតមួយចំនួនអាក់អន់ចិត្ត។ លោកស្រី Harris បានចាញ់ប្រៀបទល់នឹងគូប្រជែងខាងបក្សសាធារណរដ្ឋ គឺលោក Donald Trump ដោយសារទើបតែបានចូលរួមការប្រកួតប្រជែងយ៉ាងក្ដៅគគុកនោះកាលពីជាងបីខែមុនប៉ុណ្ណោះ ប៉ុន្តែដើមទងនៃបរាជ័យរបស់លោកស្រី បានធ្វើឱ្យអ្នកប្រជាធិបតេយ្យមួយចំនួនចោទសួរពីអនាគតរបស់គណបក្ស។ ការរិះគន់ខ្លាំងបំផុតគឺទៅលើការចោទប្រកាន់ថា បក្សប្រជាធិបតេយ្យបានកុហកអ្នកគាំទ្រអំពីកាយសម្បទាផ្លូវចិត្តរបស់លោកប្រធានាធិបតី Joe Biden រហូតដល់ការជជែកដេញដោលតាមទូរទស្សន៍ដ៏រអាក់រអួលជាមួយលោក...
ក្រុមហ៊ុនក្រៅស្រុកមួយ កំពុងស្វែងយល់អំពីទីផ្សារ និងកាលានុវត្តភាព វិនិយោគលើវិស័យកសិកម្មទំនើប នឹងអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោលដៅចូលរួមចំណែកនាំយកបច្ចេកវិទ្យាថ្មី សម្រាប់បម្រើដល់ឧត្តម- ប្រយោជន៍ នៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangdong Juxiang General Aviation Co.,...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីទទួលសំណើរសំណូមពរបញ្ហារបស់ពលរដ្ឋ នៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វេទិការសាធារណៈខាងលើនេះ ធ្វើឡើង ក្រោមវត្តមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាលខណ្ឌ និងមានការចូលរួមពី លោកចៅសង្កាត់ លោកលោកស្រី...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone និងសហការី ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧...