ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ
កំពង់ធំ ៖ នៅព្រឹកថ្ងៃអាទិត្យទី៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃនៅវត្តគោកត្របែក ស្ថិតក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ។
លោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេន និងជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅទីអារាមនេះ មានប្រគេនស្លាដក់ និងបច្ច័យមួយចំនួនផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន១១៥នាក់
ដោយម្នាក់ៗទទួលបានកាតាបម្នាក់១
ដោយក្នុងកាតាបនោះមាន សៀវភៅចំនួន៣ក្បាល,ក្តាសរសេរ១,ជ័រលុប១,បន្ទាត់១,ប៊ិចក្រហម១,ប៊ិចខៀវ១,ខ្មៅដៃ២ដើម,ហ្វឺតសរសេរ១ដើម,ច្រាសដុសធ្មេញ១,ថ្នាំដុសធ្មេញ១,សាប៊ូ១ដុំ,ស្បែកជើង១គូរ,
ខោ២,សំពត់២, អាវ២,និងកន្សែង១។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ និងថវិកាផងដែរ។
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
១-អង្ករ១តោន
២-ត្រីខចំនួន១កេស មាន១០យួរ
៣-មីចំនួន៥កេសធំ(៣០កេសតូច)
៤- ត្រីងៀតចំនួន ១០ គីឡូ
៥- សាច់ក្រកចំនួន១០ គីឡូ
៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
៧- ទឹកដោះគោខាប់ ចំនួន២កេស
៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
៩- តែចំនួន២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ទឹកត្រីចំនួន៥យួ
១៣-ទឹកស៊ីអុីវចំនួន៥យួរ
១៤- ទឹកម្ទេស ចំនួន៥យួរ
១៥-ទឹកសៀង ចំនួន៥យួរ
១៦- សាប៊ូដុំ ចំនួន៣០ដុំតូច
១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៨- ប្រេងកូឡា ចំនួន៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០-បច្ច័យសម្រាប់វត្ត ២លានរៀល
សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ ដោយ១គ្រួសារទទួលបាន៖
១-អង្ករ២៥គីឡូក្រាម
២-ទឹកស៊ីអ៉ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-មី១កេសតូច
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
និងបន្ថែមដោយថង់អំណោយ(ឃីត) របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ម្នាក់១ថង់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងថង់នោះរួមមាន៖
ថ្នាំដុសធ្មេញ១ទីប,ច្រាស់ដុសធ្មេញ១
,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច
,ប្រេងខ្យល់១ដបតូច,ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១
,ធូបមូស១ដុំ,និងពិល១៕


























-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»