ព័ត៌មាន
ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ
ពោធិ៍សាត់៖នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់មានការរៀបចំ ក្បួនដង្ហែទង់ជាតិខ្មែរ ក្រោមប្រធានបទ«ប្រជាជនខេត្តពោធិ៍សាត់រួមគ្នាថែរក្សាការពារជាតិមាតុភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនជាច្រើនពាន់នាក់ ។ ក្បួនដង្ហែថ្មើរជើងនេះ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ចាប់ផ្តើមពីពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាត់តាមផ្លូវនានាក្នុងក្រុងពោធិ៍សាត់ និងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ បុរីវប្បធម៌កោះសំពៅមាស ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្បួនដង្ហែក្នុងពេលនេះគឺ ក្នុងគោលបំណង ១-ស្មារតីប្រជាជនខេត្តពោធិ៍សាត់រួមគ្នាការពារសន្តិភាព ២-គោរពអរគុណដឹងគុណជានិច្ចដល់វិរៈកងទ័ពបានពលី និងជឿជាក់លើវិៈកងទ័ពកម្ពុជាដ៏អង់អាច ៣-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារអោយបានសន្តិភាពនិងបទឈប់បាញ់ទទួលជោគជ័យ និង ៤-អរគុណដល់ដូណាត្រាំដែលបានជួយអោយមានបទឈប់បាញ់និងសន្តិភាព ។
ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងថាក្បួនដង្ហែទង់ជាតិខ្មែរ គឺជាសារមួយផ្ញើរទៅកាន់ សហគមន៍អន្តរជាតិ និងពិភពលោកថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាចង់បានតែសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាពុំបានឈ្លានពានប្រទេសជិតខាងនោះទេ កម្ពុជាសុំត្រឹមថែរក្សាការពារទឹកដីរបស់ខ្លួនមិនឲ្យមានការឈ្លានពាន ហើយសូមបួងសួងឲ្យកងទ័ពខ្មែរដែលថៃចាប់ទៅ មានសុខសុវត្ថិភាពល្អនិងឆាប់បានត្រឡប់មកមាតុភូមិវិញ ។ ហើយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិតជាមានការជឿរជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា១០០ភាគរយ ក្នុងការដោះស្រាយបញ្ហាសង្គ្រាមជាមួយថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ កម្ពុជាមានច្បាប់អន្តរជាតិនៅពីក្រោយខ្នង ប្រជាជនកម្ពុជារួបរួមគ្នាឆន្ទះតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ មិនមានអាវក្រហម អាវលឿងនោះទេ ធ្វើឲ្យកម្ពុជាពេលនេះកាន់តែមានសាមគ្គីភាពផ្ទៃនិងស្មារតីកាន់តែរឹងមាំ មានការឯកភាពជាតិ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីរបស់ខ្មែរបានឡើយ ៕













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព