Connect with us

ព័ត៌មាន

នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA បាន​​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ជាមួយ​​ភ្ញៀវទេសចរ​ជិត ២ពាន់នាក់​។ ការ​ចូល​ចត​​​នៃនាវាទេសចរណ៍នេះ ត្រូវបាន​ទទួលបដិសណ្ឋារកិច្ច​ដោយ​ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមជម្រាបជូនថា នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA សញ្ជាតិ BAHAMAS មាន​ភ្ញៀវទេសចរ​ចំនួន ១៧៦៨នាក់ (ស្រី ១០៤២នាក់) មាន ២៣សញ្ជាតិ និង​នាវិកចំនួន ៩៨០នាក់ (ស្រី ២៦៣នាក់) មាន ៤៨សញ្ជាតិ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia