នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាមរួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានាផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយសម្រាប់ដំណើរកម្សាន្ត ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរនេះផងដែរ។ សហគមន៍ដែលមានសក្តានុពលធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដែលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាន...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ៕
សារព័ត៌មាន Press Trust of India (PTI)បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៣នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីដែលបានបង្កការបំផ្លិចបំផ្លាញនៅប្រទេសនេប៉ាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នគរបាលនេប៉ាល់បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅទូទាំងប្រទេស និងបាននិយាយថាចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈមានរបាយការណ៍ពីភូមិនានាទូទាំងប្រទេស។ ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស ១៩៣ នាក់បានស្លាប់ មនុស្ស១១១ នាក់បានរងរបួស និង ប្រមាណ៣០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ បំណាក់ដី...
ក្នុងរដូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ក្រុមអាជីវករលក់ដូរបន្លែ ត្រីសាច់ និងផ្កាជាដើម នៅក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយ ខណៈការលក់ដូរ មានការកាក់កប លក់ដូរដាច់ច្រើន។ ជួបសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ចំថ្ងៃកាន់បិណ្ឌទី១៣ ពួកគាត់បានលើកឡើងថា មកដល់ថ្ងៃកាន់បិណ្ឌវេនទី១៣នេះ សកម្មភាពដោះដូរទំនិញក្នុងផ្សារនៅតែបន្តមានគ្រប់មុខទំនិញ ជាពិសេសផ្នែកម្ហូបអាហារមានតម្រូវការច្រើន ដោយសារអ្នកទិញបន្លែ ត្រីសាច់ ដើម្បីយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា។ អ្នកស្រី សុភណ្ឌ អាជីវករលក់សាច់ជ្រូក បានលើកឡើងថា...
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ថា ខ្លួនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានរកឃើញ ការបាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងទីតាំងជ្រៅនៅក្នុងប្រទេសចិនដីគោក ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ខ្លួនបានអនុវត្តការបាញ់សាកល្បងដោយជោគជ័យនៃមីស៊ីលបាលីស្ទីកអន្តរទ្វីប។ កោះតៃវ៉ាន់ គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិន ចាត់ទុកថាជាដែនដីរបស់ខ្លួន នៅតែឃ្លាំមើលយ៉ាងដិតដល់លើសមយុទ្ធយោធារបស់ប្រទេសចិន ដែលទីក្រុងប៉េកាំងបានធ្វើសកម្មភាពជាប្រចាំ នៅជុំវិញកោះនេះ ប៉ុន្តែកម្រនឹងបញ្ចេញព័ត៌មានលម្អិតអំពីអ្វីដែលខ្លួនមើលឃើញកើតឡើង នៅក្នុងប្រទេសចិន។ អាជ្ញាធរកោះ និយាយថា ចាប់ពីម៉ោង ៦:៥០ ព្រឹក (ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍)...
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានចំណាប់អារម្មណ៍ខ្ពស់ នឹងពិនិត្យលទ្ធភាពអំពីការវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម ស្របពេលដែលធនាគារជាតិកាណាដា បានសម្រេចផ្ដល់ទុនដល់ធុរកិច្ចកាណាដា-អាស៊ាន សម្រាប់ការវិនិយោគនៅក្នុង ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាតុមូល ស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក-សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា -អាស៊ាន (Canada-ASEAN Business...
អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា អះអាងថា បានបញ្ជូនយានដ្រូនជាង ១០០ គ្រឿងចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដែលបានវាយប្រហារឃ្លាំងអាវុធដ៏ធំមួយ ខណៈទីក្រុងគីវ បង្កើនការវាយប្រហាររបស់ខ្លួនបន្ថែមទៀត នៅក្នុងទឹកដីរុស្ស៊ី។ នាយសេនាធិការយោធាអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Telegram ថា «កងកម្លាំងការពារជាតិ បានវាយប្រហារលើឃ្លាំងអាវុធយោធា Kotluban» ក្នុងតំបន់ Volgograd មានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់ ដែលតាមសេចក្តីរាយការណ៍ថា បានទៅដល់ទីតាំងនោះ។ ការបង្ហោះនោះ...
មនុស្សម្នាជាច្រើនបានចេញតវ៉ាពាសពេញដងផ្លូវនានា កាលពីយប់ចុងសប្ដាហ៍នេះនៅទូទាំងពិភពអារ៉ាប់ដោយថ្កោលទោសការសម្លាប់របស់អ៊ីស្រាអែលទៅលើមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងការវាយឆ្មក់តាមអាកាសដ៏ធំ ដែលបានវាយលុកប្លុកទាំងមូលនៅភាគខាងត្បូងនៃរដ្ឋធានីបេរូត (Beirut) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នៅក្នុងប្រទេសលីបង់ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដូន(Sidon)កាលពីចុងសប្ដាហ៍នេះ ដើម្បីកាន់ទុក្ខមេដឹកនាំក្រុមហេសបូឡាលោក Sayyed Hassan Nasrallah និងថ្កោលទោសអ៊ីស្រាអែល។ ចំណែកនៅប្រទេសអ៊ីរ៉ង់វិញ ការតវ៉ាមួយបានកើតឡើងទាំងភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋធានី តេអេរ៉ង់ ដើម្បីថ្កោលទោសការសម្លាប់មេដឹកនាំក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ លោក Hassan Nasrallah នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីបេរូត ។ នៅទីក្រុង...
ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានកំណើន ៥,៥% គាំទ្រដោយការងើប ឡើងវិញលឿន ជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនការនៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់ អចលនទ្រព្យនៅបន្តកំណើនទាប។ លោក KenichiroKashiwase ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, ឡាវ និង វៀតណាម លើកឡើងក្នុងលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមការងារបេសកកម្ម Article...
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥...