ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ នៅថ្ងៃទី១៨ មិថុនានេះ នឹងមានរៀបចំកម្មវិធីដើរថ្មើរជើងគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយចូលរួមរត់ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើរសារទៅកាន់ប្រជាពលរដ្ឋ អំពីការរៀបចំពីពិធីដង្ហែរថ្មើរជើង គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលនឹងរៀបចំនៅ១៨ ខែមិថុនា សប្ដាហ៍ក្រោយ។
ឯកឧត្ដមប្រធាន ស.ស.យ.ក បានបញ្ជាក់ថា ពិធីដង្ហែរថ្មើរជើងនេះ ជួបជុំគ្នានៅកោះពេជ្រ និងឆ្ពោះទៅវិមានឯករាជ្យដើម្បីបង្ហាញឆន្ទៈ ទឹកចិត្ត ស្មារតីគាំទ្ររាជរដ្ឋាភិបាលក្នុងជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ថ្ងៃទី១៨ ខែមិថុនានេះ។
សូមញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមរត់ ២១គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕

-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង