ព័ត៌មាន
ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន
នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តម ម៉ែន កួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរយៈឯកឧត្តម ចាយ បូរិន ឯកឧត្តម ម៉ែន កួន និងក្រុមគ្រួសារ បានសុំអនុញ្ញាតថ្លែងនូវសេចក្ដីអំណរគុណ និងកត្តញ្ញូ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូមកសួរសុខទុក្ខ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។
ឯកឧត្តម និងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះ ឯកឧត្តម ម៉ែន កួន បានរម្លឹកអំពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ក្នុងការចូលរួមចំណែកដឹកនាំយុវជន បម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជនជំនាន់ក្រោយ។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានចូលបម្រើការងារជាប្រធានមន្ទីរ យុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា ឆ្នាំ១៩៨៣ លេខាប្រចាំការ គណៈកម្មាធិការមជ្ឈឹម សម្ព័ន្ធយុវជនឆ្នាំ១៩៨៩ ជាលេខាទី១នៃ
សម្ព័ន្ធយុវជន និងជាគណៈកម្មាធិការមជ្ឈឹម ស.យ.ក. រហូតដល់ឆ្នាំ១៩៩៣ ។
ឆ្នាំ១៩៩២ ជាសមាជិកមជ្ឈិមបក្ស ឆ្នាំ២០០៤ ប្រធានក្រុមការងារយុវជនគណបក្ស ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ នៅនីតិកាលទី៤ នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នីតិកាលទី៥ នៃរដ្ឋសភា ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នីតិកាលទី៦ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ម៉ែន កួន បានសំណូមពរដល់យុវជនគណបក្ស ដូចតទៅ៖
-យុវជន ត្រូវដឹងគុណ មានឆន្ទៈនិងបេះដូងស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ច ព្រោះមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសធ្វើឱ្យប្រជាជន ក៏ដូចជាយុវជនបច្ចុប្បន្ន ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ មានឱកាសក្នុងការសិក្សារៀនសូត្រ ទទួលបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ស្មើមុខស្មើមាត់នៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ ដូចសព្វថ្ងៃ
-ក្នុងនាមឯកឧត្តម ដែលបានចូលរួមចំណែកជាមួយចលនាយុវជននិងចង់ឃើញជំនាន់យុវជនថ្មីមួយមានសក្ដានុពលភាពខ្លាំងក្លា ជាអ្នកបន្តវេន អនាគតរបស់មាតុភូមិ
ឯកឧត្តម មានជំនឿនិងគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។
ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្តមប្រធានប្រតិភូ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តម ម៉ែន កួន និងសូមជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវ សុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប