នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសព្រុយណេដារូស្សាឡាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។...
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែបនេះ ក្នុងពេលឯកឧត្តមបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទមួយចំនួនដូចជា បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត...
ការចាប់ផ្តើមជួសជុលប្រាសាទព្រះវិហារ នឹងធ្វើឡើងក្រោយការសិក្សាច្បាស់លាស់ជាមុនសិន ដោយត្រូវការពេលវេលាមធ្យម ដើម្បីធ្វើការសិក្សា និងវាយតម្លៃពីផលប៉ះពាល់។ UNESCO គ្រោងជួយបីចំណុចចម្បងក្នុងជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាត។ នេះបើតាមប្រសាសន៍អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៩ ខែមេសា នេះ បានប្រាប់BTVថា តាមរយៈមូលនិធិសង្គ្រាះបន្ទាន់របស់អង្គយូណេស្កូ គ្រោងនឹងជួយរាជរដ្ឋាភិបាលកម្ពុជាបីចំណុចសំខាន់ៗ ក្នុងជួសជុលប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរងផលប៉ះពាល់ដោយ សារសង្រ្គាមឈ្លានពានពីប្រទេសថៃ។ ៣ចំណុចសំខាន់ៗនោះរួមមាន៖ ទី១. ការងារបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបរិវេណភ្នំប្រាសាទព្រះវិហារ ទី២.ការកសាងឯកសារពីការខូចខាតប្រាសាទព្រះវិហារជាក់ស្តែង ដើម្បីទុកជាឯកសារសម្រាប់ធ្វើការជួសជុលនៅពេលក្រោយ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា វរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និងអនុព័ន្ធយោធា និងលោកស្រី អូនីស៊ី អាយ ប្រធានផ្នែកកិច្ចការនយោបាយ បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា...
អត្រាកុមារចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រឹមត្រូវតាមអាយុ និងលទ្ធផលសិក្សារបស់សិស្សបឋមសិក្សា ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ដែលនេះគឺជាផ្លែផ្កានៃការអនុវត្តការងារយ៉ាងសកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូនាយកសាលាបឋមសិក្សា ព្រមទាំងមានការគាំទ្រពី «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម» ក្នុងរដ្ឋបាលសាធារណៈ។ សមិទ្ធផលនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន...
សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖...
នៅល្ងាចថ្ងៃទី២៨ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ព្រះសង្ឃសាលីង នៃវត្តសៅលីងចំនួន១៦អង្គ នៅស្តីការក្រសួងទេសចរណ៍ ហើយនៅក្នុងជំនួបនោះ ប្រធានប្រតិភូព្រះសាវលីង បានស្នើក្រសួងទេសចរណ៍ជំរុញគាំទ្រ ជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍សម្តែងក្បាច់គុណចម្រុះ កម្ពុជា-ចិន រៀងរាល់ឆ្នាំ នៅខេត្តសៀមរាប។ ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ...
យុវជន បានបញ្ជាក់ថា ពួកគេ បានត្រៀមខ្លួនរួចហើយ ដើម្បីចុះឈ្មោះ ចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត នៅពេលដែលការចុះឈ្មោះចាប់ផ្ដើម។ ពួកគេអះអាងថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាក្ដីប្រាថ្នារបស់ពួកគេ ដើម្បីការពារជាតិ។ យុវជន ដែលកំពុងសិក្សានៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ថា ការឈ្លានពានពីប្រទេសជិតខាងចំនួន ២លើក កាលពីឆ្នាំ២០២៥ គឺជាស្លាកស្នាមដ៏ឈឺចាប់បំផុតរបស់ពួកគេ។ ហេតុដូច្នេះហើយ...
បណ្តាការីទេសចរណ៍ ចំនួន២០ក្រុមហ៊ុន មកពី៤ប្រទេស រួមមានប្រទេសនេប៉ាល មីយ៉ាន់ម៉ា ចិន និងប្រទេសវៀតណាម បានសម្រេចចិត្តរួមគ្នាផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជានៅប្រទេសគេ និងនាំគ្នាភ្ញៀវទេសចរនៅប្រទេសគេមកទស្សនាកម្ពុជា។ នៅថ្ងៃទី២៩ ខែមេសា នេះ ដំណើរទស្សនកិច្ចសិក្សាសក្តានុពលទេសចរណ៍នៅកម្ពុជារបស់ការីទេស ចរណ៍មកពីប្រទេសទាំងបួននេះ ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុនទេសចរណ៍ទាំងនោះ បានលើកឡើងប្រាប់ BTVថា នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍នៅកម្ពុជា រយៈពេល៧យប់៨ថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំនៅកម្ពុជា គឺក្រុមការីទេសចរណ៍ទាំងអស់គ្នា បានចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CTM...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះក្រុមសង្ឃសៅលីង និងក្បាច់គុនបុរាណខ្មែរ កំពុងហាត់សម នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ សូមជម្រាបថា ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ...