ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវកសាងវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរ ដើម្បីគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពរបស់អ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានណែនាំបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យ អន្តរជាតិ, នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យលើកឡើងទៀតថា ផ្សព្វផ្សាយជូនដល់គ្រប់កម្មវិធីទាំងអស់របស់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត...
កម្ពុជានាំចូលរថយន្តគ្រប់ប្រភេទ នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៣៤០ លានដុល្លារអាមេរិក ក្នុងនោះការនំាចូលរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ មានទឹកប្រាក់កើនឡើងខ្ពស់ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដែលការកើនឡើងនេះគាំទ្រដោយកានាំចូលរថយន្ត ប្រើថាមពលអគ្គិសនី ។ ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នាំចូលទំនិញសំខាន់ៗ ក្នុងនោះសម្រាប់ការនាំចូលរថយន្តគ្រប់ប្រភេទ មានកំណើន នៃការនាំចូលគួកត់សម្គាល់ ជាក់ស្តែងការនាំចូលរថយន្តទេសចរណ៍ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ គិតជាទឹកប្រាក់សរុបជាង ២៨២...
ភ្នំពេញ៖ ខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។ នៅក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ នេះ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ដំណាក់កាលទីមួយ ដែលមានតម្លៃ ១៥០ លានដុល្លារអាម៉េរិក...
សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវ និងបំផុសស្មារតីដល់មហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ ប្រចាំឆ្នាំ ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ០២ ខែឧសភា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាហែលទឹកវ័យចាស់នេះនឹងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី ដែលមានអាយុចាប់ពី២៥ឆ្នាំឡើង ដោយគោលបំណងនៃការរៀបចំនេះមិនមែនសម្រាប់តែកីឡាករ កីឡាការនីទេ ប៉ុន្តែសម្រាប់មហាជនទូទៅ ដែលចេះហែលទឹកក៏អាចចូលរួមបានដែរ។ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ នឹងរៀបចំឡើង នាថ្ងៃសៅរ៍ ទី២...
សៀមរាប៖ ថ្នាក់ដឹកនាំ ការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ឆ្នាំសិក្សា២០២៥- ២០២៦ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦នេះ។ លោក កែ វណ្ណី ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត...
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណប...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងថា កងកម្លាំងCMAC បានកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ដែលពួកទាហានឈ្លានពាន សៀមបានបាញ់ផ្លោងចូលយ៉ាងកំរោល និងមិនរើសគោលដៅចូលស្រែចម្ការ និងភូមិឋានរបស់បងប្អូនប្រ ជាពលរដ្ឋខ្មែរនៅតាមព្រំដែន។ តាមរយៈបំណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា កងកម្លាំងCMACកំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ប្រជាពលរដ្ឋដូចជា ជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដើម។ ឯកឧត្តម បានរំលេចថាការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន...
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង១០ថ្ងៃហើយ ប៉ុន្តែដូចគ្រប់គ្នាយល់ដឹងជាទូទៅគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ពិសេសប្រសិនបើមានការធ្វេសប្រហែសណាមួយពីសំណាក់អ្នកពាក់ព័ន្ធ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ...
នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ រាជរដ្ឋាភិបាល...