ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) ដើម្បីពិនិត្យសម្រេចលើរបាយការណ៍សមិទ្ធកម្មសម្រាប់គម្រោងដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) ដើម្បីពិនិត្យសម្រេចលើរបាយការណ៍សមិទ្ធកម្មសម្រាប់គម្រោងដែលបានអនុវត្តក្នុងឆ្នាំ២០២៥ សរុប២២ គម្រោង និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២៦...
ភ្នំពេញ៖ កម្ពុជាគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។ ការប្រកាសគាំទ្របែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ប្រសិតពិសេសរបស់សម្តេចធីបតី ទទួលបន្ទុកបេសកកម្មនៅ អ.ស.ប. អមដោយឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍ តំណាងអាជ្ញាធរជាតិទប់ស្កាត់អាអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅទីស្នាក់ការអ.ស.ប....
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី “បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings” ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាច្រើនរូប។...
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាពនិងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូលរួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងជាថ្មីចំពោះថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះតទៅ គឺបានហក់ឡើងបន្តិចវិញក្រោយធ្លាក់ចុះបានមួយរយៈក្នុងនោះ ប្រេងសាំងត្រូវលក់ ៥ ១៥០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៥ ៦៥០រៀល/លីត្រ។ ក្រសួងពាណិជ្ជកម្មបានឱ្យថា យោងប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា, យោងលើការព្រមព្រៀង...
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរនិងកាបូប ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦នេះ មានទឹកប្រាក់សរុបជិត ៣.៨០០ លានដុល្លារអាមេរិក ការនាំចេញផលិតផលទាំងនេះមានកំណើនកើនឡើងគួរកត់សម្គាល់ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញ។ ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះសម្រាប់ផលិតផលដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦នេះ, កម្ពុជាបាននំាចេញផលិតផលសម្លៀកបំពាក់មានទឹក ប្រាក់ជិត ២.៦០០ លានដុល្លារអាមេរិកកើនជាង ៦%...
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន អ.ន.ក.ខេត្ត បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូន លោក ញ៉ែម កេត...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ហើយមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងរបស់ភាគីថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា ជាក់ស្ដែង សកម្មភាពការទូត ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា កំពុងធ្វើទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម និងឥតឈប់ឈរឡើយដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ថា ការការពារបូរណភាពទឹកដី និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦...
អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ស្ងើចសរសើរភាពធន់នៃសេដ្ឋកិច្ចកម្ពុជារក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ឆ្លើយតបគោលនយោបាយតំបន់ និងពិភពលោកមានប្រសិទ្ធភាព។ លោកប្រធាន Yasuto Watanabe ប្រធាន អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះនៅធនាគារជាតិនៃកម្ពុជា។ ក្នុងជំនួបនេះ លោកប្រធានគណៈប្រតិភូ បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។ លោកបានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ...
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវកសាងវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរ ដើម្បីគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពរបស់អ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានណែនាំបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យ អន្តរជាតិ, នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យលើកឡើងទៀតថា ផ្សព្វផ្សាយជូនដល់គ្រប់កម្មវិធីទាំងអស់របស់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត...