ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាង គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS) គណៈកម្មាធិការជាតិអេស្កាប់កម្ពុជា បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់កម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង UN...
ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។ ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាយប៉ា សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ កិច្ចប្រជុំនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ាន លើបញ្ហាសន្តិសុខស្បៀង។...
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនិងក្រុមការងារ កងទ័ពជើងគោក បានទទួលជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងក្រុមការងារ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ។ ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ...
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសង្រ្កាន្តជំរំភៀសសឹក នៅវត្តធម្មរង្សី (ហៅវត្តសំពៅលូន) ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលក្នុងកម្មវិធីនេះ មានកីឡាករ និងពិធីករល្បីៗនៅកម្ពុជា បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗទៀតជាមួយជនភៀសសឹកយ៉ាងស្និទ្ធស្នាល បង្កើត ភាពសប្បាយរីករាយ។ កីឡាការិនី កែ ឡេង អតីតម្ចាស់មេដាយមាសប៉េតង់ពិភពលោកជាច្រើនជំនាន់ បានប្រាប់BTVថា ការចូលរួមកម្មវិធីសង្ក្រាន្តនៅជំរំភៀសសឹកនេះ គឺចង់ចូលរួមផ្តល់ភាពកក់ក្ដៅជូនពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំ ក្នុងនាមស្មារតីខ្មែរតែមួយ។...
នៅក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនា នេះ មានបើកសិក្ខាសាលា រៀបចំសេចក្តីព្រាង សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៦នៅទីស្តីក្រសួង ហើយតាមរយៈការមានសៀវភៅនេះ នឹងជួយបង្កើតភាពងាយជូនយុវជន សិស្សនិស្សិតសិក្សាជំនាញទេសចរណ៍បានត្រឹមត្រូវ និងងាយស្រួលទទួលបានឱកាសការងារធ្វើ និងមានប្រាក់បៀវត្សសមរម្យ ក្នុងវិស័យទេសចរណ៍។ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ មានគោលបំណងសំខាន់៤ រួមមាន៖ ១ ផ្តល់ចំណេះដឹងទូទៅអំពីវិស័យទេសចរណ៍កម្ពុជាយល់ដឹងពីកម្លាំងពលកម្ម (២) អភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍...
យុទ្ធនាការបង្ក្រាបដ៏ក្ដៅគគុក និងច្បាប់ប្រឆាំងOnline Scams ជាកត្តាធ្វើឱ្យអ្នកប៉ុនប៉ងយកកម្ពុជាធ្វើជាទីតាំងខ្លាចរអាក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញ ។ ពលរដ្ឋ គាំទ្រចំពោះការរៀបចំតាក់តែងច្បាប់ ដើម្បីដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរលើជនទាំងឡាយណាដែលមកប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនោះឡើយ ។ ពលរដ្ឋស្នើដល់បណ្តាជនបរទេសទាំងអស់ សូមចាត់ទុកកម្ពុជា ជាទីដែលចង់មកទេសចរណ៍កម្សាន្ត ឬមកវិនិយោគលើវិស័យនានាជាដើម ខណៈកម្ពុជាជាប្រទេសកំពុងមានការអភិវឌ្ឍន៍គ្រប់វិស័យ និងក្រោមម្លប់ នៃសន្តិភាពផងដែរ ។ គួរបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យសំណើររបស់រដ្ឋសភា សុំពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន ជាកិច្ចការគន្លឹះមួយ ក្នុងចំណោមវិធានការគន្លឹះទាំង ៣នៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលនីតិកាលទី៧។ បច្ចុប្បន្នការវិភាគមុខងារនេះ បានឈានដល់ការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦រួចមកហើយ សម្រាប់ ១៣ក្រសួងស្ថាប័ន រាប់បញ្ចូលទាំងក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ក្រសួងមុខងារសាធារណៈ កន្លងទៅបានរៀបចំជាសិក្ខាសាលាជាបន្តបន្ទាប់ ជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់ ស្ដីពីការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន។ កិច្ចការនេះ បន្តអនុវត្តមកទល់បច្ចុប្បន្ន ដោយមានការសម្រេចជាលទ្ធផលផ្លែផ្កាមួយចំនួន ទៅតាមការដាក់ចេញនូវអភិក្រម របស់សម្ដេចធិបតី...
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម។ ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានវត្តមាន និយ័តករសន្តិសុខសង្គម(ន.ស.ស.) កិច្ចដំណើការនៃការស្នើសុំចុះកិច្ចព្រមព្រៀង និងការអនុវត្តកិច្ចព្រមព្រៀង មានភាពច្បាស់លាស់ តម្លាភាព និងប្រើពេលវេលាតិចជាងមុន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនមូលដ្ឋានសុខាភិបាលឯកជនជាដៃគូជាបន្តបន្ទាប់។ ឯកឧត្តម បានវាយតម្លៃថា ការកើនឡើងចំនួនពេទ្យដៃគូ បានរួមចំណែកដល់ការទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើងជាបន្តបន្ទាប់ពេលមានការពង្រីកវិសាលភាពការគ្របដណ្តប់។ ឯកឧត្តមបណ្ឌិតក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ន.ស.ស. ត្រូវបង្កើនការសហការកាន់តែជិតស្និទ្ធបន្ថែម ជាមួយប.ស.ស.។ ក្រសួងសុខាភិបាល និង ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដើម្បីធានាថាការអនុវត្តកិច្ចព្រមព្រៀងប្រព្រឹត្តទៅប្រកបដោយអនុលោមភាព...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ មិនថានៅក្នុងឬក្រៅប្រទេស ឬមិនថាពេលវេលាណាឡើយ ការវិវត្តស្ថានការណ៍ថ្មីៗតាមបណ្តោយព្រំដែនកម្ពុជាថៃ និងបញ្ហាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបានដោយសារការរារាំងដោយទូរកុងតឺន័រ និងបន្លាលួសរបស់កងកម្លាំងថៃ គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងគោលបំណងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧...