ក្រុមនិស្សិតទំនាក់ទំនងអន្តរជាតិ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសម្តេចធិបតី ក្នុងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃទៅកាន់ពិភពលោក តាមរយៈការប្រាប់ការពិតអំពីការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ ។ ក្រោយពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន អន្តរជាតិ រ៉យទ័រកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយបានលើកឡើងអំពីបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព របស់ថៃ ដោយបានបន្តរំលោភបំពានចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានោះ ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើកិច្ចការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញការគាំទ្រលើគតិបណ្ឌិតរបស់សម្តេចប្រមុខថ្នាក់ដឹកនាំដែលបានលើកយកបញ្ហា ព្រំដែនបង្ហាញប្រាប់ពិភពលោកឱ្យបានដឹងច្បាស់អំពីភាពពិតរបស់ប្រទេសថៃដែលបានឈ្លានពានមកលើកម្ពុជា ទាំងដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី...
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ83% ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី...
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយបើតាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បានផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។ តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនោះ លោក Carson Harte បានធ្វើសេចក្តីរាយការណ៍អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រដល់អង្គការ Exceed Worldwide។...
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បានចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយមានកិច្ចសហការរវាងអគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនីដែលផលិតបាននេះ រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យរវាងEDC និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅធានាសន្តិសុខថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍ។ ការថ្លែងនេះ...
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តដល់ប្រតិភូក្រុមហ៊ុន IDECGROUP ASIA វិនិយោគបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុន លើឧស្សាហកម្មកែច្នៃផលិតកម្មកសិកម្ម ខណៈការដាំដុះនៅកម្ពុជាបាននិង កំពុងរីកលូតលាស់។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois...
នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ២២៥នាក់ (ស្រី ៣៨នាក់) មាន ១៣សញ្ជាតិ រួមមាន ចិន ហ្គាណា កេនយ៉ា ម៉ាឡេស៊ី...
ខណៈដែលអាជ្ញាធរកម្ពុជា កំពុងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) យ៉ាងសកម្ម មន្ត្រីជំនាញបានផ្ញើសារព្រមានដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងឡាយ ឱ្យ ចូលរួមសហការរាយការណ៍អំពីវត្តមានជនបរទេស បើមិនដូច្នោះទេ ប្រសិនបើមានការរកឃើញបទល្មើស ក្នុងទីតាំងនោះ ម្ចាស់ទីតាំងនឹងប្រឈមនឹងការផាកពិន័យ។ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា យុទ្ធ នាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ បានធ្វើរយៈពេលជាងមួយឆ្នាំមកហើយ និងបានបណ្តេញ ជនបរទេសបានរាប់ពាន់នាក់ចេញពីកម្ពុជា ក្នុងនោះ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួល ម្ចាស់ខុនដូ...
តាមរយៈកិច្ចសម្ភាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាដល់សារព័ត៌មានអន្តរជាតិរ៉យទ័រ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនទៀតនៅលើពិភពលោកផ្សព្វផ្សាយបន្តយ៉ាងផុលផុសរហូតមលដល់ពេលនេះ, ប្រសាសន៍សម្ដេចធិបតី បានធ្វើឱ្យសំឡេងរបស់កម្ពុជា ឮខ្ទរខ្ទារពេញពិភពលោកហើយធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតលើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិកគឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី...
ក្នុងឱកាសបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សូមជម្រាបថា ពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...