រតនគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អភិបាលខេត្តរតនគិរី រកមើលដីដែលទំនេរ និងធ្វើបញ្ជីឲ្យបានច្បាស់លាស់ ចំពោះកងកម្លាំងដែលពុំទាន់មានដីសម្រាប់រស់នៅសមរម្យ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់សង់ផ្ទះនិងធ្វើកសិកម្មជាដើម ។ ក្នុងកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងរៀបចំដែនដីកំពុងអនុវត្តន៍នូវគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលមានជាការបែងចែកដីជូនប្រជាពលរដ្ឋដែលគ្មានដី...
អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃសុក្រ ទី១១ ខែតុលាថា លោកស្រី នឹងដាក់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ហើយបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្សដើម្បីផ្តល់ផ្តល់មតិកែលម្អលើគោលនយោបាយ ប្រសិនបើលោកស្រីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ដូច្នេះហើយ ផ្នែកនៃអ្វីដែលលោកស្រីចង់ធ្វើ គឺបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្ស ជាអ្នកដែលអាចផ្តល់មតិកែលម្អលើគោលនយោបាយ ខណៈយើងឈានឆ្ពោះទៅមុខ។ ដោយសារតែនេះជារឿងដែលលោកស្រីយល់ និងគិតហ្មត់ចត់ ដើម្បីឱ្យពួកយើង សហរដ្ឋអាមេរិក រក្សាបានឋានៈរបស់យើងជាប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតលើពិភពលោក យើងត្រូវការប្រព័ន្ធគណបក្សពីរដែលមានភាពល្អប្រសើរ។ លោកស្រី...
មនុស្សច្រើននាក់ដែលបានរងរបួស ក្នុងការវាយប្រហារលើទីតាំងអណ្តូងរ៉ែធ្យូងថ្មឯកជន នៅភាគនិរតីប្រទេសប៉ាគីស្ថាន ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Quetta កាលពីថ្ងៃសុក្រ។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងប្រហែល៤០នាក់ ប្រដាប់ដោយកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃបានសម្លាប់កម្មករអណ្តូងរ៉ែមួយចំនួនក្នុងពេលកំពុងដេកលង់លក់។ នគរបាលបញ្ជាក់ថា មនុស្សជាង២០នាក់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពុំមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ ម្ចាស់អណ្តូងរ៉ែម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកវាយប្រហារ បានដុតកម្ទេចអណ្តូងរ៉ែចំនួន ១០កន្លែង រួមជាមួយឧបករណ៍ និងគ្រឿងចក្រ ខណៈម្ចាស់អណ្តូងរ៉ែ បានទទួលការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធមួយរយៈមកហើយ។ ការវាយប្រហារ បានកើតឡើងនៅក្នុងខេត្ត...
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥...
អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយទទួលស្គាល់ថា «ការវាយប្រហារ» គឺជាការទទួលខុសត្រូវចំពោះការធ្វើឱ្យកម្លាំងមួកខៀវពីរនាក់រងរបួសនៅក្នុងឧប្បត្តិហេតុ ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំង។ យោងតាមបេសកកម្មអង្គការសហប្រជាជាតិបានឲ្យដឹងថា កងទ័ពមួកខៀវជនជាតិស្រីលង្កាទាំងពីរនាក់ បានរងរបួសនៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។ ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត «ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់» ។ យោធាអ៊ីស្រាអែល...
តាកែវ ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ក្នុងស្រុកចំនួនពីរ នៅខេត្តតាកែវ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្លូវទាំងនោះបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការប្រែក្លាយ តំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍កាន់តែរីកចម្រើន។ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១១ ខែ តុលា...
ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង នៅខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ...
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយគណៈគ្រូពេទ្យកម្ពុជា ក្នុងគោលបំណងកំណត់ថាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាទាំងអស់ ត្រូវតែប្រតិបត្តិការងារដោយគុណធម៌ស្របតាមអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងសុខាភិបាល បានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល...
(ភ្នំពេញ) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ អនុញ្ញាតជូនលោក NAGASE Kensuke អនុប្រធានបេសកកម្ម (អនុទូត)និងសហការី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ទស្សនាសាលពិព័រណ៍គ្រាប់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីស្វែងយល់បន្ថែមពីការងារបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនលោក NAGASE Kensuke...
Blogs Everything you need to Know about Casino Slots Bonuses Tips Apply Your Promotions For Ports As to why Prefer Added bonus Workplace Online slots games?...