ព័ត៌មាន
ភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងកងពលតូច ង.៧០ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។
បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ នៅរាជធានីភ្នំពេញជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០%។ ការថយចុះអាត្រាជំងឺគ្រុនឈាមនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកម្លាំងកងពលតូចលេខ៧០ ដែលបានសហការគ្នាបើកយុទ្ធការណ៍បាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីសំណេះសំណាលជាមួយកម្លាំងកងពលតូចលេខ៧០ និងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយបានកើតមូសជាច្រើន ដែលបានបង្កឱ្យមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃពីបញ្ហាបរឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងពលតូចលេខ៧០ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួនបាននិងកំពុងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសខ្លានេះជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះនឹងប្រើប្រាស់រថយន្តរបស់កម្លាំងកងពលតូចលេខ៧០ ចេញបាញ់ថ្នាំសម្លាប់មូសខ្លា ជាទ្រុងទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជាមណ្ឌលសុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់បន្តតាមដានមើលពីសុខមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំនាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកប្រជាពលរដ្ឋវិញសូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធបើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លា ឬជំងឺគ្រុនឈាម។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចនេះតែម្ដង ជាមួយនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំងកងពលតូចលេខ៧០ សហការជាមួយអាជ្ញាធរខណ្ឌនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌ៧ មាន ខណ្ឌមានជ័យ ខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦