ភ្នំពេញ៖ ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោមឥទ្ធិពល នៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជាមិនសូវមានលទ្ធភាពក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។ យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬនិរតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើកឡើងថាផ្សែងបក់ពីតំបន់ភាគអាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅនឹងទិសដៅខ្យល់បច្ចុប្បន្នឡើយ។ អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត PM2.5...
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៨៣៥នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន កាមេរូន នីហ្សេរីយ៉ា លីប៊េរីយ៉ា ហ្វីលីពីន ម៉ាឡេស៊ី...
(ប្រទេសបារាំង)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍»។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦នេះ។...
ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាត់ដំបងយូណាយធីត យ៉ាងចាស់ដៃ ក្នុងជំនួបកាត់សេចក្ដីវគ្គ ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ១២-១ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦។ ជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃពុធកន្លងទៅ ក៏មិនខុសកាលពីប្រកួតនៅទឹកដីបាត់ដំបងដែរ ដោយព្រះខ័នរាជស្វាយរៀង បានផ្ដោតកីឡាករមិនសូវមាននាទីលេងក្នុងលីគ ក៏ដូចជាកីឡាករយុវជនជាច្រើន ហើយប្រើកីឡាករបរទេសម្នាក់ប៉ុណ្ណោះ គឺ Tiago Alves ។ ក្រោយចាប់ផ្ដើមបាន...
ប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការនូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ដែលស្មីនឹង ១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ...
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ ដោយកំពុងដំណើរការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។ យោងតាមតំណាងក្រុមហ៊ុន T.Y Media ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលថ្មីនេះ មានក្រុមចូលរួមប្រកួតរហូតដល់ ៤៧៧នាក់ ពោលគឺមានការកើនឡើងជិត ១៣០ក្រុម បើធៀបកាលពីរដូវកាលមុន ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការចម្រាញ់ធនធានកីឡាករជំនាន់ថ្មី សម្រាប់បន្ដវេនក្នុងវិស័យកីឡាទំនើបមួយនេះផងដែរ។ ប្រភពដដែលបន្ដថា...
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងជំនួបការងារជាមួយ លោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា នាវិមានរដ្ឋសភា បានថ្លែងបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវ “ច្បាប់អន្តរជាតិ” និងយន្តការ “ពហុភាគីនិយម” ដោយចាត់ទុកជាអាវុធការទូតដ៏សំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងបរិបទដែលកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។ ក្នុងជំនួបនោះ ឯកឧត្តម...
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត៦០ភាគរយ ដោយ គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ។ បន្ទាប់ពីស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹងក្លាយជាចំណែកមួយ ជួយជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែម។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ខែកុម្ភនេះ បានប្រាប់BTVឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៨,២២ % ដែលក្នុងមានដូចជា៖ ផ្នែកគ្រឹះស្ពាន រចនាសម្ព័ន្ធក្រោមស្ពាន និងបណ្តាញ...
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យករណីស្នើសុំកាត់ឆ្វៀលក្បាលដីចំនួន៨៥៥ក្បាលដីជូនប្រជាពលរដ្ឋ និងស្នើសុំចុៈបញ្ជីដីរដ្ឋលើទីតាំងអាងទឹកនិងព្រែកចំនួន១២ទីតាំងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅសាលប្រជុំនៃរដ្ឋបាលស្រុករមាសហែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមជម្រាបថា អាងទឹក និងព្រែកទាំង ១២ ទីតាំង មានផ្ទៃដីសរុបទំហំ ៦...