ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ នន់ ថាវី ចូលជួបសំដែងការគួរសម និងអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុជាតិ និងសន្តិភាពពិភពលោក។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែផល្គុន...
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់នៃក្រុងដូនកែវ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។ បន្ទាប់មានការចុះត្រួតពិនិត្យផ្ទាល់ ក្រសូងបរិស្ថានបានដាក់ចេញវិធានការអនុវត្តបន្តចំពោះក្រុមហ៊ុន រួមមាន៖...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ASEAN Business Council-EU-ABC) បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មានមូលដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ...
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការលើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦...
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា និស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ផ្សេងទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងទាំងនៅប្រទេសអារ៉ាប់មួយចំនួន គឺមានសុខសុវត្ថិភាព និងនិស្សិតតិចតួច ដែលនៅក្នុងតំបន់ក្រហម គឺបានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៥ ខែមីនានេះថា ចាប់តាំងពីថ្ងៃដែលកើតមានការវាយប្រហារទៅលើអ៊ីរ៉ង គឺទាំងក្រសួងការបរទេស ក្រសួងពាក់ព័ន្ធនានាមានក្រសួងកសិកម្ម...
នៅថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម...
ផ្ទះថ្មីចំនួន ៥០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីចាប់ឆ្នោតប្រគល់ផ្ទះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងក្រុមការងារ។
កម្ពុជា និងធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាដោយចំហក្នុងគោលដៅសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ ផ្គត់ផ្គង់ និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ និងពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សា ធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន...