ការដាំដំណាំម្អម បានក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករ និងផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈដែលបច្ចុប្បន្នដំណាំប្រភេទនេះមានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ។ កសិករដាំដំណាំម្អមរស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកស្រី ជិន សារុំ បានឱ្យដឹងថា ម្អមគឺជាប្រភេទដំណាំវិលជុំដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់រដូវកាល ហើយរបរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី ៣០ម៉ឺន ទៅ៥០ម៉ឺនរៀលក្នុងមួយខែ ព្រោះតម្លៃលើទីផ្សារក្នុងឆ្នាំនេះ មានសភាពសមរម្យផងដែរ។អ្នកស្រីបានឱ្យដឹងទៀតថា ការជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញពីបច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ និងងាយស្រួលថែទាំ មិនសូវរើសដី...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ ប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត...
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍មួយឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១នាក់ (ស្រី ២០១នាក់)...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីជាមួយបណ្ដាដៃគូសន្ទនាអន្តរជាតិនានា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស បញ្ហាព្រំដែនជាមួយថៃគឺជាប្រធានបទដែលថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងមិនអាចរំលងបានឡើយ ខណៈមិត្តអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិត ឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ...
តាមរយៈព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ដែលគ្រោងរៀបចំនៅអំឡុងខែមេសាខាងមុខនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគ្រាប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញរបស់យុវជន។ យុវជនកំពុងរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមយុវជន គឺគាំទ្រការរៀបចំព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» ព្រោះថា ព្រឹត្តិការណ៍នេះ ជាការបង្ហាញពីស្មារតីសាមគ្គីខ្មែរតែមួយក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរមកលេងកកម្សាន្ត រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ យុវជនបន្តថា តាមរយៈព្រឹត្តិការណ៍នេះ ពួកគេនឹងចូលរួមដាល់អំបុក និងវេចនំផ្ញើជូន វីរៈកងទ័ព និងគរបាលជួរមុខកំពុងការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ប្រទេសថៃ។ បើតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី...
កម្ពុជាបើកកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីផ្តល់ធាតុចូលបន្ថែមសំដៅឯកភាពជាគោលការណ៍លើខ្លឹមសារ និងយន្តការនៃការកសាងភាពជាដៃគូ ក្នុងបរិយាកាសនៃកិច្ចសហ- ប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងគណនេយ្យភាពទ្វេរទិស។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិ- បាល...
ក្រោយការដាក់ឱ្យដំណើរការផ្លូវការ នៃការទទួលបណ្ដឹងតាមប្រព័ន្ធអនឡាញ អស់រយៈពេលពីរ សប្តាហ៍កន្លងមក ក្រសួងមហាផ្ទៃ ទទួលបានបណ្ដឹងជាង៦០បណ្ដឹង ក្នុងក្របខណ្ឌរបស់ខ្លួន ទាំងពីពល រដ្ឋ និងមន្ត្រីរាជការ ។ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ដឹងទាំងជាង៦០ ដែលអគ្គារលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបាន មានបណ្ដឹងពីពលរដ្ឋ ប្តឹងពលរដ្ឋដូចគ្នា ចំនួន២៤បណ្ដឹង, ពលរដ្ឋប្ដឹងមន្ត្រីរាជការ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំនួន០៦បណ្ដឹង,...
ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុង«កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប» ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យវិស័យឯកជន និងដៃគូពាក់ព័ន្ធក្នុងតំបន់អាស៊ាន ពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលទៅលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យបានរឹងមាំ...
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបានទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន អនុវត្តច្បាប់...
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាប ទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យាក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នាក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ទៀត ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង...