នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការអនុវត្តការងារសាងសង់ ផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ ម៉ែត្រ និង បណ្តោយផ្លូវប្រវែង ៨០ គ.ម ស្ថិតក្នុងខេត្តក្រចះ,...
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់លើទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែលជាគោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម” នៅថ្ងៃទី៤ ខែមីនា...
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ និងក្នុងន័យស្ថាបនារវាងរដ្ឋនិងឯកជន ភាគីទាំងពីរបានពិភាក្សាជុំវិញប្រធានបទជាអាទិ៍ រួមមាន កិច្ចសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង និងជាប្រធាន អ.ន.ក. ខេត្ត អមដំណើរដោយលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង បានចុះ...
អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ជំរុញឱ្យម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួម រាយការណ៍ពី ការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។ លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ...
ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ បានសហការចូលរួមរៀបចំពិព័រណ៌ការងារ ឆ្នាំ២០២៦ ហើយនឹងផ្តល់ឱកាសការងារប្រមាណជា១៥០០កន្លែង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនានេះ។ លោក ស៊ាង និមល នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែមីនានេះថា នៅសល់ពេលប្រមាណតែ២ថ្ងៃទៀតប៉ុណ្ណោះ ការពិព័រណ៌ការងារឆ្នាំ២០២៦នេះ នឹងឈានចូលមកដល់ ហើយ...
បើទោះបីលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam កន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការ បង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការជំរុញរបស់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន្ដិបណ្ឌិត...
ភ្នំពេញ៖ រាជធានីភ្នំពេញ មានឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមសសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារចំនួន ២៨,៣៦៤កន្លែងមកពី ៣៥៧សហគ្រាសផ្សេងគ្នា ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីកិច្ចផ្សព្វផ្សាយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដែលបានរៀបចំធ្វើឡើងនៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពីការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ និងជាពិសេសការឆេះ និងការដុតព្រៃ ដុតសំរាម និងសំណល់ប្លាស្ទិកបានបង្កឱ្យមានការបំពុលបរិយាកាស និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ឯកឧត្តមបានបន្ថែមថា ជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់...