ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រខ្ពស់ចំពោះគោលជំហរមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តជំរុញឱ្យអាជ្ញាធរខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីកម្ពុជា។ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដាក់បញ្ជាដោយគោលជំហរមុតមាំ ចំពោះអាជ្ញាធរឱ្យបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយសម្តេចលើកឡើងថា « យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗ សម្រាប់ជាតិ និង ប្រជាជនយើង» ។ ចំណែកឯកឧត្តមអភិសន្តិបណ្ឌិត ស...
ក្រសួងមហាផ្ទៃបានប្រកាស ពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ ស្របគ្នានឹងការប្រកាសនេះដែរ អ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃចង់ឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវឡើងវិញ ព្រោះពួកគេមើលឃើញដែរថា អ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ នៅពេលមានការបន្ធូរបន្ថយមួយរយៈកន្លងមកនេះ។ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ត្រូវបានប្រកាសអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦នេះតទៅ។ ទោះយ៉ាងណាក៏ដោយ នៅតាមគោលដៅចរាចរណ៍មួយចំនួន ពុំទាន់អនុវត្តការផាកពិន័យនោះទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ សម្រាប់គោលដៅចរាចរណ៍នៅចំណុចទីតាំងស្ពានដែក ចំការដូង ជាទីតាំងមមាញឹកមួយ រៀងរាល់ថ្ងៃ...
កងទ័ពកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) បានចំនួនបីលើកមកហើយ កាលពីជាងមួយសប្តាហ៍កន្លងទៅ ប៉ុន្តែភាគីទាំងពីរ នៅតែមិនទាន់រកឃើញនូវចំណុចកណ្តាលដែលត្រូវឯកភាពគ្នានោះទេ បើទោះបីជាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ពីប្រទេសទាំងសងខាងក៏ដោយ។ តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាល់កិច្ចប្រជុំ RBC នេះ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០២៦នេះ កំពុងសម្រុកធ្វើការផ្សព្វផ្សាយនូវឱ កាសការងារ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ខណៈបច្ចុប្បន្ននេះ កំពុងនៅសល់ការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរងចាំអតីតពលករមកពីប្រទេសថៃ បងប្អូនកំពុងភៀសសឹក និងប្រជាពលរដ្ឋផ្សេងៗទៀត ។ ក្នុងពេលចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិក ដែលជាអតីតពលករខ្មែរមកពីប្រទេសថៃ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ H&W ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ...
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃមក...
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមនេះជាជីវប្រវត្តិរបស់ឯកឧត្តម តូ ឡឹម (TO Lam)៖
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់) មាន ៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ដោយក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាជួយដល់ប្រជាពលរដ្ឋ អាចបើកអាជីវកម្មនៅក្នុងប្រទេសកូរ៉េ ។ ក្នុងជំនួបជាមួយគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក...
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម ( TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតី កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា។