កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំទទួលបានសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី...
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបាន។...
ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅរុំមូលវវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន...
បន្ទាប់ពីបើកប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិកម្ពុជាបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅជាងពីរពាន់នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ហើយអគ្គស្នងការនគរបាលជាតិប្តេជ្ញាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsនេះ ឲ្យអស់ពីកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាក្រោយប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់...
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺក្រសួងបានរកថវិកាបានជាង២៩លានដុល្លារពីរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនកើនឡើង ៤៣,១០% ។ ឯកឧត្តម ត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតកម្រងសេវាថ្មីៗ និងការធ្វើទំនើបកម្មបន្ថែមទៀតលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយក្នុងនោះ បានចុះបញ្ជីយានយន្ដប្រមាណ៥២ម៉ឺនគ្រឿង(ទោចក្រយានយន្តប្រមាណ ៤២ម៉ឺន ៩ពាន់គ្រឿង និងរថយន្ដគ្រប់ប្រភេទប្រមាណ...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម នៅវិមាន ៧ មករា បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗជាច្រើន រួមមាន៖ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖ សម្តេចប្រធានរដ្ឋសភាបានផ្ដួចផ្ដើមឱ្យរដ្ឋសភាប្រទេសទាំងពីរបង្កើនកិច្ចសហការកម្ចាត់ព័ត៌មានក្លែងក្លាយ ដែលជាឧបសគ្គចម្បង និងជាឧបករណ៍បំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរ។ ពង្រឹងសសរស្តម្ភ...
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលជានិមិត្តរូបនៃការពូនជ្រុំទំនាក់ទំនងដ៏ខ្លាំងក្លារវាងកម្ពុជា និងវៀតណាម មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម ក្នុងនោះរួមមាន អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុនិស្ត វៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឲ្យកាន់តែល្អបន្ថែម ទៀតរួមទាំងខិតខំធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរួមគ្នាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា។ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦...
កំពង់ស្ពឺ៖ ក្រុមសហជីពបានបង្ហាញការពេញចិត្ត និងគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលខិតខំផ្សព្វផ្សាយឱកាសការងារ ដល់បងប្អូនពលករ តាំងពីព្រំដែនរហូតដល់មូលដ្ឋាន ហើយការណ៍នេះ ក៏ចង់ឃើញអាជ្ញាធរនៅទូទាំងប្រទេស សូមចូលរួមបន្ថែមទៀត លើកការងារផ្សព្វផ្សាយឱកាសការងារនេះ ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកធ្វើការវិនិយោគលើវិស័យនានា នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកំណើនរោងចក្រសហគ្រាស...