ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះអគារខុនដូ Wealth Mansion នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តជួយអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងរលត់ទៅវិញ ដោយមិនឆេះរាលដាលទ្រង់ទ្រាយធំនោះទេ។ ករណីនេះក៏មិនបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដែរ។ ចំពោះមូលហេតុ និងការខូចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវ។ តាមការបញ្ជាក់ពីសមត្ថកិច្ចទីតាំងដែលឆេះ គឺនៅជាន់ទី៤៣ នៃអគារខុនដូ Wealth Mansion៕ អត្ថបទ ៖ តារាវុទ្ធី
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អំឡុងអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិខាងលើផងដែរ។...
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូប (វរសេនីយ៍ឯកបម្រុង ភុង ថាញ់គ័ង PHUNG THANH QUANG និង វរសេនីយ៍ឯកបម្រុង លី ថាញ់តឹម LY THANH...
ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក្នុងមួយខែកន្លងមកនេះ។ ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ...
ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តចុះបាញ់ថ្នាំមូសជាប់ជាប្រចាំ សំដៅលុបបំបាត់ និងកំចាត់មូសខ្លានៅរដូវវស្សាធ្វើយ៉ាងណាលើកកម្ពស់សុខមាភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ជំងឺគ្រុនឈាម។ ក្រោមកិច្ចសហការរបស់អាជ្ញាធរខណ្ឌជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមមូលដ្ឋានខណ្ឌនានានៅរាជធានីភ្នំពេញ ដែលការអនុវត្តការងារនេះធ្វើឡើងតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សកម្មភាពរបស់អាជ្ញារាជធានីភ្នំពេញក្នុងការទប់ស្កាប់ និងកំចាត់មូលខ្លានេះធ្វើឡើងស្របគ្នាទៅនឹងសេចក្តីណែនាំក្រើនរំលឹកស្តីពីការបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលារបស់ក្រសួងសុខាភិបាលនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងសុខាភិបាលបានក្រើនរំលឹកថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ...
សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថាអត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ដែល កម្ពុជា ជាម្ចាស់ផ្ទះ រួមមាន ឡាវ ម៉ាទ្បេស៊ី ទីម័រខាងកើត មីយ៉ាន់ម៉ា វៀតណាម និងព្រុយណេ។ លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា លើកនេះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមត ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងនាមជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់វិនាសកម្មនៃភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាកនូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី និងបញ្ចៀសការប្រើប្រាស់អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ឯកឧត្តមបានថ្លែងថា ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក គណៈកម្មការ JBC...
ភ្នំពេញ៖ អ្នកនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ បានអះអាងថា ដោយមានសន្ទុះគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋ ស្របពេលរាជរដ្ឋាភិបាលធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកខុសច្បាប់គឺឱកាសល្អសម្រាប់ការពង្រឹកខ្លួន ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គត់ផ្គង់ដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកពីខាងក្រៅ។ លោក ហ៊ឹង កែវចិត្រា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន អេសវី.ស៊ីវ៉ាយ ខេមបូឌា ដែលជា សត្តឃាតដ្ឋាន និងកែច្នែសាច់មាន់ទៅជាប្រហិត និងហតដក បានឱ្យដឹងថា សហគ្រាសរបស់លោកផលិតកែច្នៃ និងផ្គត់ផ្គង់ចែកចាយនៅតាមផ្សារទំនើបនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយ។ លោកបន្តថា សហគ្រាសរបស់លោកបានចុះកិច្ចសន្យាទិញ-លក់ ជាមួយប្រជាកសិករចិញ្ចឹមមាន់...
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាគ្រូបង្រៀនថ្មីក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបបានចេញបង្រៀន នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ បានចែករំលែកជាបទពិសោធន៍ ពីការត្រៀមខ្លួនប្រឡង ប្រាប់ពីវិញ្ញាសាដែលធ្លាប់បានចេញ ស្របពេលដែលនៅឆ្នាំ ២០២៦នេះ នឹងមានការជ្រើសរើសគ្រូបង្រៀនជាង ៥ ០០០កន្លែងបន្ថែមទៀត ដើម្បីបំពេញទៅតាមសាលារៀនគោលដៅដែលជួបបញ្ហាខ្វះគ្រូបង្រៀន។ នៅឆ្នាំ ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសគ្រូបង្រៀនថ្មីបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែង។ ការជ្រើសរើសគ្រូបង្រៀននេះ...