ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ...
អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញការចរាចរប្រាក់រៀលលើទីផ្សារកំពុងរក្សាស្ថិរភាពល្អប្រសើរ ខណៈដែលដុល្លាររូបនីយកម្មកំពុង មានភាពប្រួលប្រែ ហើយការប្រើប្រាស់លុយរៀលដែលជាលុយរបស់ជាតិ អាចទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ច ការពារនៅពេលមានហានីភ័យ។ លោកបណ្ឌិត អ៊ិន ចាន់នី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងនាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការចរចារប្រាក់រៀលលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែន តាមឃ្យូអរកូត រវាងកម្ពុជា-សិង្ហបុរី ថា ជុំវិញប្រាក់រៀលនេះ ត្រូវបានគាំទ្រជាចម្បង...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ « ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែករបស់យុវជនដើម្បីពិភពលោកប្រកបដោយសន្តិភាព» នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ បណ្ដាក្រសួង/ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ដែលបានចូលរួមជាគណៈអធិបតី ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងវិស័យឯកជនហ្វ្រង់កូហ្វូន ប្រមាណ ២០០នាក់។ ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី...
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រមាណជាង ២៥០ករណី (សកម្មភាព Online Scams ជ្រកក្រោមស្លាកកាស៊ីណូមាន ៩១ ទីតាំងកាស៊ីណូ)។ ត្រួតពិនិត្យរដ្ឋបាលប្រមាណ ១០.០៥០ ទីតាំង មានជនបរទេសប្រមាណ ៨០.០០០នាក់ មាន៧៥សញ្ជាតិ។ សម្ភារដកហូតទូរសព្ទដៃប្រមាណ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ ។ លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន...
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ធ្វើបទបង្ហាញស្តីពី «ការបង្ក្រាបនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
នៅឆ្នាំ២០២៦ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងមានការប្រកួតជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសការត្រៀមសម្រាប់ការប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជា នឹងចូលរួមការប្រកួតជើងឯកបាល់បោះជនពិការ ហើយសម្រាប់ខ្នាតជាតិ មានរៀបចំការប្រកួតកីឡាជាតិជនពិការលើកទី៣ និងរៀបចំ ត្រៀមការប្រកួតកីឡាអាស៊ីរ៉ាប៉ារ៉ាហ្គេម...
ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះសំបុត្រចូលទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបានប្រកាសលក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ៖ក្រោយការសាកសួររបស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ណេះ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសចំនួន ៦នាក់នៅខេត្តបាត់ដំបង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា...
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២...